ឯកឧត្តម ប៊ុន ហុន អញ្ជើញប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីខេត្ត សរុបប្រមាណ ១៧០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅខេត្តឧត្តរមានជ័យ ។

