អភិបាលខណ្ឌសែនសុខ ដឹកនាំកំលាំងចុះបង្ក្រាបទីតាំង កត់ឆ្នោតស៊ីសងខុសច្បាប់ មួយកន្លែងនៅសង្កាត់អូរបែកក្អម

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកំលាំងចុះបង្ក្រាបទីតាំងកត់ឆ្នោតស៊ីសងខុសច្បាប់មួយកន្លែងនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួន ដកហូតសម្ភារ ឧបករណ៍កត់ឆ្នោត និងធ្វើកំណត់ហេតុបិទទីតាំង បញ្ឈប់បើកល្បែងស៊ីសងខុសច្បាប់ ។
