**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ប.ស.ស បើកកិច្ចប្រជុំពិភាក្សាស្តីពី “ប្រព័ន្ធសន្តិសុខសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍” ជាមួយតំណាងស្ថាប័នចំនួន២ ដែលជាដៃគូអភិវឌ្ឍន៍លើការងារនេះ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ បានអញ្ជើញផ្ដល់កិត្តិយសចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី “ប្រព័ន្ធសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” ដែលមានការចូលរួមពីតំណាង ហូមណេត ខេមបូឌា ហូមណេត អាស៊ីអាគ្នេយ៍ និងអង្គការស្ត្រីនៅក្នុងការងារក្រៅប្រព័ន្ធ ការធ្វើសកលភាវូបនីយកម្ម និងការរៀបចំ (WIEGO) នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។

ក្នុងឱកាសកិច្ចប្រជុំខាងលើ ឯកឧត្តមបណ្ឌិត បានថ្លែងថាៈ ប.ស.ស. បាននឹងកំពុងសិក្សាសមិទ្ធិលទ្ធភាពឥតឈប់ឈរជាមួយដៃគូអភិវឌ្ឍន៍នានា លើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយកិច្ចប្រជុំពិភាក្សានាពេលនេះ ពិតជាមានសារៈសំខាន់ដើម្បីប្រមូលធាតុចូលសំខាន់ៗ ព្រមទាំងទិន្នន័យពាក់ព័ន្ធនឹងគម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) ដើម្បីកំណត់អំពីកិច្ចសហការក្នុងការពង្រឹងគម្រោងសាកល្បងទៅដល់ក្រុមគោលដៅផ្សេងៗទៀត និងការប្រមូលព័ត៌មានលម្អិតពីការរៀបចំសិក្ខាសាលាអាស៊ានស្តីពី “ការចែករំលែកឧត្តមមានុវត្តក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍” ដែលគ្រោងនឹងរៀបចំប្រព្រឹត្តទៅនៅខេត្តសៀមរាប នាដើមខែវិច្ឆិកាខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះតំណាង ហូមណេត ខេមបូឌា ហូមណេត អាស៊ីអាគ្នេយ៍ និងអង្គការស្រី្ដនៅក្នុងការងារក្រៅប្រព័ន្ធ៖ភាវូបនីយកម្ម និងការរៀបចំ (WIEGO) ដែលមានបំណងក្នុងការសហការ និងជួយឧបត្ថម្ភគាំទ្រដល់ ប.ស.ស. ដើម្បីពង្រីកវិសាលភាពប្រព័ន្ធសន្ដិសុខសង្គមឱ្យបានកាន់តែទូលំទូលាយទៅដល់កម្មករនិយោជិតនៃវិស័យក្រៅប្រព័ន្ធនេះផ្ទាល់តែម្ដង។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ នៅសាលប្រជុំធំនៃ ប.ស.ស. ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. និងតំណាងហូមណេត ខេមបូឌា ហូមណេត អាស៊ីអាគ្នេយ៍ និងអង្គការស្រី្ត WEIGO ជាច្រើនរូប ៕

អត្ថបទដែលជាប់ទាក់ទង