ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការសម្រួលភារកិច្ចនិងតែងតាំងប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណកម្មាធិការគណបក្សខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការសម្រួលភារកិច្ចនិងតែងតាំងប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សស្រុកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សភូមិ ប្រធានសាខាបក្សភូមិ សរុបចំនួន ២៤២ នាក់៕

