នាយឧត្តមសេនីយ៍ នាង ផាត ដឹកនាំមន្ត្រីក្រោមឱវាទ នាំយកទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសជូនបុព្វការីជន និងញាតិការទាំងប្រាំពីរសន្ដាន នាថ្ងៃកាន់បិណ្ឌទី៥ នៅវត្តព្រះធាតុ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ នាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនបុព្វការីជន និងញាតិការទាំងប្រាំពីរសន្ដាន នាថ្ងៃកាន់បិណ្ឌទី៥ នៅវត្តព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

