**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ប្រធានរដ្ឋសភាកម្ពុជា-ឡាវ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរ ឱ្យសមស្របស្ថានការណ៍ជាក់ស្តែង

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឯកភាពគ្នានៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយឡើង តាមរយៈការខិតខំអនុវត្តរាល់កិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរធ្លាប់បានឯកភាពគ្នានាពេលកន្លងមក។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានឯកភាពគ្នា ឱ្យមន្រ្តីជំនាញពិនិត្យសិក្សាថា ត្រូវធ្វើការកែសម្រួលកិច្ចព្រមព្រៀមចាស់ ឬត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីតែម្តង ដើម្បីឱ្យឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងសងខាង។

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវបានលើកឡើងពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព លើគ្រប់វិស័យនេះ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានរដ្ឋសភាឡាវ ក្នុងឱកាសសម្តេចប្រធានរដ្ឋសភា បាននឹងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅក្នុងប្រទេសឡាវ។

ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានសន្យាថា នឹងខិតខំជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ឱ្យកាន់តែសកម្មឡើងនៅគ្រប់កម្រិត រួមទំាងថ្នាក់បច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរផងដែរ។ ប្រធានរដ្ឋសភាកម្ពុជានិងឡាវ ក៏បានសន្យាបន្តថែរក្សាសាមគ្គីជាប្រពៃណី និងបងប្អូនល្អ នៅក្នុងការគំាទ្រគ្នានៅលើវេទិការអន្តរសភានានា ផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានគោរពស្នើសុំសម្តេចប្រធានរដ្ឋសភា ជួយជំរុញអ្នកវិនិយោគទុនកម្ពុជាឱ្យមកបណ្ដាក់ទុននៅក្នុងប្រទេសឡាវបានច្រើនឡើង និងបានសូមឱ្យរដ្ឋសភាកម្ពុជា បន្តផ្តល់អាហារូបករណ៍ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ តាមរយៈក្រុមមិត្តភាពសភាប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើរបស់ឯកឧត្តមប្រធានរដ្ឋសភា និងបានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃមហាសាល ដែលផ្តល់នូវឧត្តមប្រយោជន៍ឧត្តុង្គឧត្តមដល់ការអភិវឌ្ឍសង្គមជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាង។

សម្តេចបានគូសបញ្ជាក់ថា សម្តេចពិតជាមានមោទកភាព ដោយបានសង្កេតឃើញពីការរីកចម្រើនឥតឈប់ឈរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ រហូតឈានទៅសម្រេចបាននូវការលើកកម្ពស់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង កាលពីឆ្នាំ២០១៩ កន្លងទៅ។

សូមជម្រាបថា ឆ្លើយតបការគោរពអញ្ជើញរបស់សម្តេចប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន នឹងដឹកនាំគណៈប្រតិភួជាន់ខ្ពស់រដ្ឋសភាឡាវមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជានាខែវិច្ឆិកាខាងមុខ និងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង