**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​

បន្ទាយមានជ័យ​៖​ អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា​ ឆ្នាំ​២០២៦ជនសង្ស័យ​ប្រេី​ប្រាស់​ និង​ជួញ​ដូរ​គ្រឿង​ញៀន​០២គោលដៅ​ផ្សេង​គ្នា​ត្រូវ​បាន​បង្រ្កាប​កិច្ច​ប្រតិបត្តិការ​នេះ​ដឹកនាំ​ និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន បានដឹនាំកម្លាំងការិយាល័យជំនាញជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បានធ្វើការបង្ក្រាបបទល្មើសជាក់ស្តែង ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មាន០២គោលដៅផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងជនជាតិឥណ្ឌូនេស៊ី សរុបចំនួន១៧នាក់/ស្រី០១នាក់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំគ្រឿងញៀនបានឲ្យដឹងថា÷ គោលដៅទី១ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់មាន÷
១/-ឈ្មោះ PUTRI ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
‎២/-ឈ្មោះ NOVAL ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
‎៣/-ឈ្មោះ 0NAI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
‎៤/-ឈ្មោះ ABCHL  RAFIA  UMAR ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៥/-ឈ្មោះ VALEN  JULIUS  ROMPAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៦/-ឈ្មោះ AL  FITHRAH  PRATAIYA  MASPEKE  ANWAR ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។

លោកឧត្តមសេនីយ៍ត្រី​ស្នងការរងបន្តថា ‎នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៩និង២០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តចុះបង្ក្រាបគោលដៅទី២ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន១០មាន ៖១/-ឈ្មោះ សេង សុខជា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
២/-ឈ្មោះ ម៉ិច សៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
៣/-ឈ្មោះ ឆឺន ភក្ត្រា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។
៤/-ឈ្មោះ ណារី សាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
៥/-ឈ្មោះ VIERI ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៦/-ឈ្មោះ ANANG  SUBANA ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៧/-ឈ្មោះ HAIRUL  MUFARAM  FADLI ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៨/-ឈ្មោះ HAIRUL  MUFARAM  FADLI ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៩/-ឈ្មោះ DIMAS ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
១០/-ឈ្មោះ ERIK  RIAWAN ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
១១/-ឈ្មោះ MESAKH  KALEB ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា÷ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងចាប់បានរួមមាន÷
‎-ម្សៅក្រាមសចំនួន២៥ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់៦៦៣,៨ក្រាមសាច់ថ្នាំសុទ្ធ។
-ម្សៅម៉ត់សចំនួន៤ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់១៣៧,១៥ក្រាម
-ម្សៅម៉តពណ៏រមៀតចំនួនមួយថង់ស្មើទម្ងន់១២,៤៣ក្រាម ។
– ថ្នាំគ្រាប់ពណ៍ក្រហម អក្សwyចំនួន០៤គ្រាប់ ។
-កញ្ឆាក្រៀមចំនួន១៩ថង់ស្មើទម្ងន់១៧៩,៣៦ក្រាម ។
-ទូរស័ព្ទដៃចំនួន១០គ្រឿង ។
-កាំភ្លើងខ្លីចំនួន០១ដើម ។
-ផ្លាកលេខម៉ូតូចំនួនចំនួន០៤។
-កូនសោសម្រាប់កាច់កម៉ូតូមួយឈុត ។
-ឧបករណ៍សម្រាប់ជក់មួយចំនួនធំ។

បច្ចុប្បន្ន​ជន​សង្ស័យ​ប្រុស​ស្រី​ទាំង​១៧នាក់​ស្រី​១នាក់​ ​និង​វត្ថុ​តាងត្រូវបាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង