**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង

នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឱ្យគ្រប់នាយកដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីបោសសម្អាតឱ្យបានស្អាត។

ការដាល់បទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត បានធ្វើឡើងនាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ៧រូប នៅទីស្ដីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានជំនឿចិត្តយ៉ាងមុតមាំថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទាំង៧រូប ដែលត្រូវប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែង នឹងខិតខំពុះពារដឹកនាំអង្គភាពឲ្យបានល្អ និងទទួលបានជោគជ័យដូចអ្វីដែលបានធ្វើការប្តេជ្ញាចិត្ត។

នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យបន្តខិតខំពង្រឹងអនុវត្តការងារ បំពេញតួនាទីដឹកនាំ គ្រប់គ្រងកងកម្លាំងឲ្យបានត្រឹមត្រូវ ដោយត្រូវរក្សាពិសោធន៍ល្អៗ រួមជាមួយបច្ចុប្បន្នភាពលើចំណុចដែលមានការខ្វះខាត។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដោយយកចិត្តទុកដាក់សុខទុក្ខមន្ត្រីក្រោមឱវាទ ខណៈការដឹកនាំកម្លាំងត្រូវឲ្យមានតម្លាភាព ផ្ដល់យុត្តិធម៌ចំពោះកូនចៅ និងបែងចែក ប្រគល់ភារកិច្ចដល់មន្ត្រីឲ្យចំជំនាញ កុំបែងចែកបក្ខពួក ត្រូវមានរបបប្រជុំទៀងទាត់ ត្រួតពិនិត្យការងារ និងតម្រង់ទិស និងត្រូវមានការលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃ តែត្រូវអនុវត្តវិន័យមន្ត្រីដែលប្រព្រឹត្តខុសឆ្គង ក្នុងករណីធ្ងន់ធ្ងរត្រូវចាត់វិធានការតាមផ្លូវច្បាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញឲ្យអនុវត្តការងារឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ ហ៊ានលះបង់ខ្ពស់ ធ្វើជាគំរូល្អសម្រាប់កូនចៅ ពង្រឹងក្រមសីលធម៌ វិជ្ជាជីវរៈដល់កងកម្លាំងចុះប្រតិបត្តិការ ដោយត្រូវធានាដាច់ខាតរក្សាការសម្ងាត់មុនពេលប្រតិបត្តិការ កុំរកផលចំណេញ ឬប្រព្រឹត្តខុសច្បាប់ នាំឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងកងកម្លាំងនគរបាលជាតិទាំងមូល។ ជាមួយគ្នានេះ ត្រូវខិតខំបង្កើនស្នាដៃ កសាងអង្គភាព តាមយៈការលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន រួមទាំងមន្ត្រីក្រោមឱវាទ ការអភិវឌ្ឍអង្គភាព ស្របតាមបរិបទឌីជីថល (ទំនើបកម្ម) និងបង្កើនការទំនាក់ទំនងរវាងនាយកដ្ឋាន និងអង្គភាពផ្សេងៗចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយផ្លាស់ប្តូរព័ត៌មានជំនាញទៅវិញទៅមក និងត្រៀមកម្លាំងសម្រាប់ចូលរួមក្នុងយន្តការផ្សេងៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

បន្ថែមពីនេះនាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាឲ្យគ្រប់នាយកដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឲ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីបោសសម្អាតឲ្យបានស្អាត។ ចំពោះការងារប្រឆាំងបទល្មើសវិញ ត្រូវដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីលុបបំបាត់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលធ្វើឲ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម ករណីលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង និងករណីបាត់ក្មេងជាដើម៕

អត្ថបទដែលជាប់ទាក់ទង