**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់


UN៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ បានព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់ ដែលកំពុងស្ថិតក្នុងប្រទេសបង់ក្លាដែស រយៈពេលជិត៩ឆ្នាំ ក្រោយពួកគេរត់ចេញពីមីយ៉ាន់ម៉ា។

ស្របពេលដែលវិបត្តិសកលកើតមានឡើងច្រើនជាបន្តបន្ទាប់ ហើយម្ចាស់ជំនួយនានានាំគ្នារឹតត្បិតកញ្ចប់ថវិកា UN និងបណ្តាដៃគូរបស់ខ្លួន កំពុងកាន់តែជួបកាន់លំបាក ដើម្បីរក្សាការគាំទ្រសម្រាប់ជនជាតិភាគតិចមូស្លីមរ៉ូហ៉ីងយ៉ាជ្រកកោននៅបង់ក្លាដែស ដែលជាជនភៀសខ្លួនមានចំនួនដ៏ច្រើនបំផុតមួយ របស់ពិភពលោក។

ទីភ្នាក់ងារ UNHCR បាននិយាយថា សម្ពាធបានរីកធំថែមទៀត ជាមួយការមកដល់ នៃជនភៀសខ្លួនរ៉ូហ៉ីងយ៉ា១៥០ ០០០នាក់ ចាប់តាំងពីដើមឆ្នាំ២០២៤ ដែលបានរត់គេចពីការផ្ទុះឡើងជាថ្មីនៃអំពើហិង្សានៅមីយ៉ាន់ម៉ា។

ដោយឡែក ទន្ទឹមគ្នានោះ សហរដ្ឋអាមេរិក និងក្រុមប្រទេសអឺរ៉ុបមួយចំនួន បានកាត់បន្ថយមូលនិធិសម្រាប់ជំនួយអន្តរជាតិ អំឡុងពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។

កាលពីខែឧសភា UN និងរដ្ឋាភិបាលបង់ក្លាដែស បានអំពាវនាវស្វែងរកថវិកាជា ង៧១០លានដុល្លារ សម្រាប់ យកទៅប្រើប្រាស់ក្នុងការផ្តល់ស្បៀងអាហារ ទីជម្រក សេវាថែទាំសុខភាព ការអប់រំ និងការគាំពារ។ ប៉ុន្តែការអំពាវនាវនោះ ដែលទាបជាង ឆ្នាំមុន២៦ភាគរយរួចទៅហើយ គឺទទួលបានការឧបត្ថម្ភត្រឹម៦០ភាគរយប៉ុណ្ណោះ មកទល់ពេលនេះ។

កិច្ចប្រឹងប្រែងឈ្មុសឈ្មុលស្វែងរកជំនួយខាងលើ គឺធ្វើឡើងមុនគម្រប់ខួប៩ឆ្នាំ នៃការបើកយុទ្ធនាការបង្រ្កាបដោយកម្លាំងយោធានៅរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា កាលពីខែសីហា ឆ្នាំ២០១៧ ដែលបានបង្ខំឱ្យជនជាតិរ៉ូហ៉ីងយ៉ាប្រហែល៧៥០ ០០០នាក់ រត់ភៀសខ្លួនមកបង់ក្លាដែស ដែលជាប្រទេសជិតខាង មានប្រជាជនភាគច្រើនជាជនមូស្លីម៕

អត្ថបទដែលជាប់ទាក់ទង