សម្ដេចពិជ័យសេនា៖ កងទ័ពប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម បានផ្តល់អាទិភាពដល់សុខសន្តិភាពខ្ពស់ជាងអ្វីៗទាំងអស់

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កងទ័ពប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម ផ្តល់អាទិភាពដល់សុខសន្តិភាពខ្ពស់ជាងអ្វីៗទាំងអស់។
តាមរយៈបណ្ដាញហ្វេសប៊ុក សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងយ៉ាងដូច្នេះថា ” នៅក្នុងបរិបទបច្ចុប្បន្ននេះ កងទ័ពប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម បានផ្តល់អាទិភាពដល់សុខសន្តិភាពខ្ពស់ជាងអ្វីៗទាំងអស់ ដែលជាយុទ្ធសាស្រ្តក្នុងការត្រៀមខ្លួនឲ្យបានល្អ ពង្រឹងការទំនាក់ទំនងឲ្យកាន់តែជិតស្នីទ ក្នុងនាមជាអ្នកជិតខាងល្អ រវាងកម្ពុជា ឡាវ វៀតណាម ដែលជាគ្រិះសម្រាប់នាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ និងភាពសុខសាន្តរបស់ប្រជាជន”៕


