**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារជាតិឡាវ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាននិតឡាវ និងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ ប្រទេស កម្ពុជា វៀតណាម ឡាវ នៅប្រទេសឡាវ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលបានប្រព្រឹត្តទៅនៅក្រសួងការពារជាតិឡាវ ទីក្រុងវៀងចន្ទ័ ។

ក្នុងជំនួបនោះ នាយត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចពិជ័យសេនា ដែលបានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា មកបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីពង្រឹងចំណង មិត្តភាពជាប្រពៃណីដ៏ថ្លៃថ្លារវាងរដ្ឋាភិបាលទាំងពីរ កងទ័ពទាំងពីរកម្ពុជា ឡាវ ជាបងប្អូន។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិ ឡាវ បានចាត់ទុកទស្សនកិច្ចនេះថា ជានិមិត្តរូបដ៏សំខាន់ ក្នុងការរួមចំណែកដ៏ធំធេងក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ កងទ័ពទាំងពីរ និងប្រជាជនប្រទេសទាំងពីរអោយកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសលើវិស័យការពារជាតិ ការងារសន្តិសុខនៃកងទ័ពទាំងពីរ ។

ឯកឧត្តម ចាន់សាម៉ន ចាន់ញ៉ាឡាត ក៏បានសំដែងការគាំទ្រចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន និងបានខិតខំដោះស្រាយបញ្ហាផ្សេងៗជាច្រើនដែលបានកើតឡើងនៅក្នុងអាស៊ាននាពេលកន្លងមកនេះ ។ ក្នុងនាមរដ្ឋាភិបាល និង កងទ័ពប្រជាជនឡាវ ឯកឧត្តម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង ខភម ដែលបានជួយឧបត្ថម្ភដល់ឡាវនាពេលកន្លងមក ជាពិសេសការផ្តល់ជំនួយក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសឡាវ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងណាក្តី ប៉ុន្តែកងទ័ពប្រទេសទាំងពីរ កម្ពុជា ឡាវ នៅតែបន្ត សហការរួមគ្នាយ៉ាងស្អិតរមួត ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សំដៅលើកកម្ពស់ទំនាក់ទំនងឱ្យដល់.. កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

សម្តេចពិជ័យសេនា មានជំនឿជឿជាក់ថា នៅក្រោយអំឡុងពេលវិបត្តិជំងឺកូវីដ-១៩មានការធូរស្រាល ពិសេសក្រោយកិច្ច ប្រជុំនាពេលនេះ ប្រទេសយើងទាំងពីរ ពិតជាមានភាពចាំបាច់ ជាយុទ្ធសាស្ត្រក្នុងការត្រៀមខ្លួនឱ្យបានល្អពង្រឹង ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា-ឡាវ ដែលជា គ្រឹះសម្រាប់នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងភាពសុខសាន្តរបស់ប្រទេសជាតិយើង ដោយបន្តខិតខំលើក កម្ពស់កិច្ចសហប្រតិបត្តិការ វិស័យការពារជាតិទាំងនយោបាយ សន្តិសុខ ការទំនាក់ទំនងការទូតយោធាឱ្យមានភាពប្រសើរឡើងថែមទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវ ពិសេស ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលជានិច្ចកាលពងតែគាំទ្រនិងសហការល្អជាមួយរាជរដ្ឋាភិបាល កងទ័ព និង ប្រជាជនកម្ពុជា បានលើកកម្ពស់ចំណងសាមគ្គីភាពជាបងប្អូន និងភាពជាដៃគូសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកម្ពុជា-ឡាវ

នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ និង នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត បានធ្វើជាគណៈអធិបតីក្នុងពិធិចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា-ឡាវ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង