អភិបាលខេត្តត្បូងឃ្មុំ អញ្ចើញបើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីអបអរសាទរបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ចើញជាអធិបតី បើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីអបអរសាទរបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ។

