ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង នៅសង្កាត់បឹងទំពុនទី២

ភ្នំពេញ៖ នៅវេលាម៉ោង ១២:២៥នាទីយប់ រំលងអាធ្រាត្រ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យ មួយកន្លែងបានកើតឡើងសិ្ថតនៅតាមបណ្តោយផ្លូវ៥៣BT ផ្ទះលេខ ៤៨១ ក្រុម ១៧ ភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង។
ទី១ ម្ចាស់ទីតាំងឈ្មោះ: ទឹម សឿន ភេទស្រី អាយុ៦៨ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ។ទី២ ម្ចាស់ឈ្មោះ: ឈីវ គឹមឡៅ ភេទ ប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅក្រសួងសាធារណៈការ។
ប្រភេទសំណង់: ថ្មបេតុងទំហំ ៤,៦ x ១៤ ម៉ែត្រ។ខូចខាតសម្ភារៈ ឆេះខូចខាតសំភារះអស់ទាំងស្រុង នឹងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងខូចខាតប្រហែល៥០ភាគរយ។
មូលហេតុ: បណ្តាលមកពី ឆ្លងចរន្តអគ្គិសនីឆាបឆេះតែម្ដង ហើយកងកម្លាំង អន្តរាគមន៍បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យចំនួន៦ គ្រឿង ប្រើប្រាស់ទឹកអស់៦ រថយន្តស្មើរនឹង ២៤ ម៉ែត្រគូប។
រថយន្តជំនួយអន្តរាគមន៍ រថយន្តស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន១ រថយន្តសើ្មនឹង ៦ម៉ែត្រគូប ហើយពន្លត់ចប់ នៅវេលា ម៉ោង១:២៥ នាទី យប់ រំលងអាធ្រាត្រនាថ្ងៃខែឆ្នាំដដែល៕

