**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និងទំនាក់ទំនងជួយគ្នាទៅវិញទៅមករវាង កម្ពុជា-ជប៉ុន

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានរំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និងទំនាក់ទំនងជួយគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជន កម្ពុជា-ជប៉ុន។

ការរំឭកបែបនេះបានធ្វើឡើង ជាមួយជួបលោក ស៊ឺស៊ឺមឹ តៃ (SUSUMU TAI) កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន និងជាស្ថាបនិកអង្គការ Cambodia Future Dream ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន និងសប្បុរសជនសហគមន៍ជប៉ុននៅកម្ពុជា ក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តពន្លត់អគ្គិភ័យចំនួន៣ គ្រឿង សម្រាប់បំពេញឱ្យតម្រូវការរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងការកសាងពង្រឹងសមត្ថភាព និងការប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយក្នុងសហគមន៍ប្រជាពលរដ្ឋព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និងទំនាក់ទំនងជួយគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ជប៉ុន នៅក្រោយការភ្ជាប់ទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលស្វែងរកសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជាក្នុងដំណើការនៃការ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាអាទិ៍៖ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស, ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការជួយឧបត្ថម្ភគាំទ្រក្នុងដំណាក់កាលវិបត្តនៃជំងឺកូវីដ-១៩ ជាដើម។

ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះរាល់សកម្មភាពទាំងអស់នេះ ដែលក៏មានការចូលរួមចំណែកផងដែរពីសំណាក់អង្គការ-សមាគម និងវិស័យឯកជនជប៉ុន ដោយពិតជាបានសរបញ្ជាក់ច្បាស់អំពីការផ្សារភ្ជាប់ដ៏ស្អិតរមួតរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុនលើគ្រប់វិស័យ។

ក្នុងន័យនេះ ឯកឧត្តម ក៏បានបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការ-សមាគមជប៉ុន រួមទាំងសប្បុរសជនសហគមន៍ជប៉ុន បន្តចូលរួមចំណែកបំពេញកិច្ចការមនុស្សធម៌ និងសប្បុរសធម៌នានា ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនកម្ពុជា ហើយកិច្ចការទាំងនេះ ក៏នឹងដើរតួនាទីសំខាន់ផងដែរក្នុងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំ។

មួយវិញទៀត ឯកឧត្តម ក៏បានអរគុណ និងស្វាគមន៍ចំពោះវិនិយោគិនជប៉ុន ដែលបានជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅធ្វើធុរកិច្ច ហើយសង្ឃឹមថា បន្តទៅមុខ វិនិយោគិនជប៉ុននឹងអញ្ជើញមកកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសការវិនិយោគផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរបត់សាកលភាវូបនីយកម្ម ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងផ្តោតលើការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។

ក្រៅពីការបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យា, ក្រុមហ៊ុន-សហគ្រាសជប៉ុន ក៏បាននាំមកនូវស្តង់ដារការងារ ដែលមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់កម្មករ-និយោជិត។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់វិនិយោគិនជប៉ុន ដែលអាចចាត់ទុកបានថា ជាការពិចារណាគ្រប់ជ្រុងជ្រោយ និងមានចក្ខុវិស័យច្បាស់លាស់យូរអង្វែង ក៏បានបង្ហាញផងដែរអំពីទំនុកចិត្តមកលើកត្តាស្ថិរភាព និងបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផលរបស់កម្ពុជា។

ជាការឆ្លើយតប លោក ស៊ឺស៊ឺមឹ តៃ បានរំឭកអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងបានលើកឡើងអំពីកិច្ចខិតខំប្រែងរបស់លោកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា តាមរយៈការរៀបចំសកម្មភាពជាច្រើននៅក្នុងប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយអំពីប្រទេសកម្ពុជាទាំងលើទិដ្ឋភាពវប្បធម៌ និងសក្តានុពលផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាក្នុងយុគសម័យថ្មី ហើយលោកក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ផ្អែកលើសកម្មភាពទាំងអស់នេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងបន្តរីកចម្រើន និងកាន់តែស៊ីជម្រៅបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង