មនុស្សរោគចិត្ត ត្បិតអន់ចរិត!

យើងនៅចងចាំបានថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោកសម រង្ស៊ី ធ្លាប់បានធ្វើបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីផ្នែកខេមរៈភាសា ដែលយើងអាចស្តាប់ និងពិចារណា :
– កាលណោះ លោក សម រង្ស៊ី ផ្ញើរលិខិតជូនលោក មហាធា មាហាម៉េដ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដោយចង់អោយមានអន្តរាគមន៍ ដើម្បីបញ្ចប់វិប្បតិ្តនយោបាយនៅកម្ពុជា។ ប៉ុន្តែ លោក សម រង្ស៊ី មិនដឹង ឬមិនយល់អំពីគោលការណ៍រួមរបស់ប្រទេសសមាជិកអាស៊ាន ដែលមិនលូកលាន់កិច្ចការនយោបាយផ្ទៃក្នុងប្រទេសដទៃ ដូចជារដ្ឋប្រហារច្រើនលើកច្រើនសារនៅប្រទេសថៃ រួមទាំងបញ្ហានៅប្រទេសភូមាក្នុងគ្រាបច្ចុប្បន្ន។
– កាលណោះ លោក សម រង្ស៊ី ចង់បានដំណោះស្រាយ និងការចរចារជាមួយរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ លោក សម រង្ស៊ី វាយប្រហារផង ចង់ចរចារផងក្នុងគោលបំណងវ៉ៃដើម្បីតថ្លៃ ប្រៀបដូចពួកភារវជនតាលីបង់ ដែលបន្តបំផ្ទុះគ្រាប់បែក ហើយរង់ចាំការចរចារស្វែងរកសន្តិភាពជាមួយរដ្ឋាភិបាលស្របច្បាប់អាហ្វហ្កានីស្ថាន (Afghanistan) នាពេលកន្លងមក។
– កាលណោះ លោក សម រង្ស៊ី ប្រកាសវិលចូលកម្ពុជាថ្ងៃទី០៩ ខែវិច្ឆិកា និងប្រកាសចាប់ខ្លួនសម្តេចហ៊ុន សែន ដើម្បីកាត់ទោសពីបទក្បត់ជាតិ។ ប៉ុន្តែ លោកសម រង្ស៊ី ភ្លេចគិតថា ប្រជាជនម្ចាស់ឆ្នោតជាង៨៣%បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលសម្តេចហ៊ុន សែន ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី បែរជាបំភ្លេចស្រមោលអតីតកាលគ្រួសាររបស់គាត់ ដែលសូម្បីតែឪពុករបស់គាត់ គឺលោក សម សារី ជាជនក្បត់ជាតិ។
– កាលណោះ លោក សម រង្ស៊ី អំពាវនាវប្រមូលថវិកា ដើម្បីទ្រទ្រង់ការវិលត្រឡប់របស់គាត់មកកម្ពុជា។ ប៉ុន្តែ លោក សម រង្ស៊ី នៅជំពាក់លុយអ្នកគាំទ្រចាញ់បោកការឃោសនាបង្កើតទូរទស្សន៍ព្រះអាទិត្យកាលពីឆ្នាំ២០១៥ ដែលមកទល់បច្ចុប្បន្ននេះមិនទាន់បានសងមួយសេននៅឡើយ។ ម៉្យាងទៀត ថវិកាប្រមូលបានពីអ្នកគាំទ្រអតីតៈគណបក្សសង្រ្គោះជាតិ ក៏ទំនងលោក សម រង្ស៊ី ស៊ីចាយម៉ត់អស់ទៅហើយ។
សរុបសេចក្តីមក ភាពត្រឡប់ត្រឡិន និងមិនច្បាស់លាស់របស់លោក សម រង្ស៊ី គឺដោយសារគាត់កើតរោគចិត្តត្បិតជាប្រភេទមនុស្សអន់ចរិត ដែលជាហេតុនាំអោយគាត់ឧស្សាហ៍រត់ចោលស្រុក ទើបបានជាលោក សម រង្ស៊ី បន្តដើរបោកប្រាស់យកលុយតែពីអ្នកសេសសល់ច្រឡំគាំទ្រនៅក្រៅប្រទេសមិនឈប់ឈររហូតមកទល់សព្វថ្ងៃ៕
ដោយ៖ ស្ទីវិន សាន់ អគ្គនាយករង HNA News
