**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញធ្វើសេចក្ដីរាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋបាលដែនដី និងការអភិវឌ្ឍមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥**ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ**ក្រុមបុរាណវិទូ Albania និងស្វីស រកឃើញទីស្នាក់ការចាស់បំផុតលើបឹងនៅអឺរ៉ុប**ក្រុមស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ Air India ផ្ដោតលើសកម្មភាពនាយកម៉ាស៊ីន បន្ទាប់ពីអាសន្នបាត់សម្ពាធ និងធ្លាក់ចុះ ស្លាប់ ២៦០នាក់**ក្រុមហ៊ុន Meta និងអ្នកវិនិយោគឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការកាត់ក្ដីរឿងរ៉ាវឯកជនភាពសរុប ៨ ពាន់លានដុល្លារ**ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបដិសេធចំពោះជនខិលខូចប្រើប្រាស់រូបនិងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន**ឯកឧត្តម ស៊ុន មេសា ៖ ពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ**ឯកឧត្តម សួន រចនា និងលោក ឈិន សេងងួន អញ្ជើញក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន**ឯកឧត្តម នួន ផារ័ត្ន ទទួលថវិកាពីមន្ទីរ អង្គភាព និងសប្បុរសជននានា នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០**គណៈកម្មការអឺរ៉ុប ផ្អាកការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ខី អ៊ីឡុន ម៉ាស សម្រាប់ការរំលោភលើច្បាប់តម្លាភាពឌីជីថល**រុស្ស៉ីប្រគល់ឱ្យអ៊ុយក្រែន នូវសាកសពទាហានចំនួន១០០០នាក់ទៀត ក្រោមកិច្ចព្រមព្រៀងមួយដែលសម្រេចបានអំឡុងកិច្ចពិភាក្សាសន្តិភាពកាលពីខែមុន**ការនាំចេញរបស់សិង្ហបុរីបានកើនឡើង១៣ភាគរយនៅក្នុងខែមិថុនា ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន**ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​ ស្ដីពី​យុទ្ធនាការ​បោសសម្អាត​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**នាយឧត្តមសេនីយ៍ ស ថេត បញ្ជាទៅមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ និងបន្តចាត់វិធានការបិទវេបសាយទាក់ទងទៅនឹងលេងល្បែងអនឡាញ**ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន!**អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ**អគ្គនាយកដ្ឋានពន្ធនាគារ ចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ដល់មន្ត្រី និងជនជាប់ឃុំ ជាង៥ម៉ឺននាក់!**អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីថា សហភាពអឺរ៉ុបកំពុងផ្តល់មូលនិធិមរណៈដល់អ៊ុយក្រែន ដោយការចំណាយសម្រាប់អាវុធ ដែលត្រូវបានបញ្ជូនទៅទីក្រុងគៀវ

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងយុវជន បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជួយសង្គ្រោះជីវិតពលរដ្ឋរងគ្រោះ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងយុវជននៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកជំទាវ លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម អភិបាលខេត្តព្រះសីហនុ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំលើសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសអ្នកជំងឺត្រូវការឈាមសម្រាប់ជួយសង្គ្រោះជីវិត។ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានអនុវត្តសកម្មភាពការងារផ្តល់ឈាម និងបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្ត ជារួមក្នុងមួយខែៗមន្ទីរពេទ្យត្រូវការឈាមសម្រាប់សង្គ្រោះអ្នកជំងឺប្រមាណជា ៥០ប្លោកឈាម ដើម្បីបំពេញតម្រូវការខាងលើមន្ទីរពេទ្យបង្អែកខេត្តតែងតែរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមការជួយគាំទ្រសម្រប សម្រួលពីអភិបាលខេត្ត ធ្វើការផ្សព្វផ្សាយ អំពាវនាវមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សមាគមន៍ ស្ថាប័នឯកជន ចូលរួមបរិច្ចាកឈាមនៅមន្ទីរពេទ្យ ឬនៅកន្លែងដែលបានរៀបចំពីធី។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន័ថា ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងជំនួសឱ្យជនរងគ្រោះ ចំពោះវត្តមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងមហាជនដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះ បានផ្តល់នូវអត្តន័យ និងអត្តប្រយោជន៍យ៉ាងសំខាន់ចំពោះអ្នកផ្តល់ឈាម និងអ្នកដែលទទួលឈាម ពោពេញទៅដោយបុណ្យកុសលល្អប្រពៃ ហើយក៏ជាការងារមនុស្សធម៌មួយយ៉ាងសំខាន់ក្នុងការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ និងអគុណទឹកចិត្តមនុស្សធម៌របស់បងប្អូន និងសាធារណៈជនដែលបានចូលរួមបរិច្ចាកឈាមសម្រាប់យកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដោយមិនប្រកាន់ជាតិសាសន៍ (ឈាមរបស់ខ្ញុំ ជួយសង្គ្រោះអាយុជីវិតរបស់អ្នក) ម្យ៉ាងទៀតឈាមរបស់យើងម្នាក់អាចជួយសង្គ្រោះជីវិតមនុស្សម្នាក់ផងដែរ និងសូមថ្លែងអំណរគុណក្រុមហ៊ុន KSWM (ក្រុមហ៊ុនប្រមូលសំរាម) ដែលតែងតែបានចូលរួមសហការជាមួយរដ្ឋបាលខេត្តក្នុងការចូលរួមបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាពេលកន្លងមក។ ហើយថ្ងៃនេះយើងមានអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមសរុបចំនួន ៧១១នាក់ ហើយវត្តមានរបស់អស់លោក ពិតជាមានសារ:សំខាន់ណាស់ក្នុងការផ្តល់ឈាមជួយសង្គ្រោះអាយុជីវតិជនរងគ្រោះរបស់យើង។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល មានប្រសាសន៍បើកយុទ្ធនាការបរិច្ចាគឈាម និងថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តដែលបានផ្សព្វផ្សាយបំផុសចលនាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះក្នុងការងារមនុស្សធម៌ ហើយសកម្មភាពផុលផុសសូមបន្តអនុវត្តការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្តបន្តទៀត ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ម្យ៉ាងទៀតក៏ជាវប្បធម៌លើកកម្ពស់ការងារមនុស្សធម៌នៅខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុការគ្រប់គ្រងឈាមបានល្អក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ខេត្តមានឈាមគ្រប់គ្រាន់ ថែមទាំងបានឧបត្ថម្ភឈាមជូនដល់មជ្ឈមណ្ឌលជាតិថែមទៀតផង យើងបន្តចូលរួមគាំទ្រដល់សកម្មភាពអំណោយឈាមថែមទៀត សម្រាប់ប្រើប្រាស់ និងបំពេញតម្រូវការរបស់អ្នកជំងឺដែលមកសម្រាលក្នុងមន្ទីរពេទ្យ ដែលពួកគាត់ត្រូវការឈាមចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង