លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប រៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២
ភ្នំពេញ៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ជូនដល់មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ងិន ងិនដា អភិបាលរងនៃគណៈអភិបាលខេត្តកែប។