**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល

ឯកឧត្តម ឡូយ សុផាត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងជាតំណាងរាស្ត្រខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃសៅរ៍ទី១០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សខេត្តស្ទឹងត្រែង ដែលមានសមាសភាពចូលរួមពីសំណាក់ ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលជួយខេត្ត ប្រធាន អនុប្រធានក្រុមការងារ ជួយស្រុក ឃុំ សង្កាត់ គណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបក្សភូមិ សាខាបក្ស សរុប២៣០រូប។

ឯកឧត្តម ឡូយ សុផាត បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៃរដ្ឋសភា នៅខេត្តស្ទឹងត្រែង បានដំណើរការ មិនខុសពីស្ថានភាពរួមនៃដំណើរការបោះឆ្នោតក្នុងទូទាំងប្រទេសនោះទេ ពោលគឺបានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែងឡើយ។
ប្រជាពលរដ្ឋច្រើនកុះករបានទៅបោះឆ្នោត នៅតាមការិយាល័យនីមួយៗប្រកបដោយភាពថ្លៃថ្នូរសប្បាយរីករាយតាមឆន្ទៈ ដើម្បីជ្រើសរើសតំណាង ឱ្យបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ។

ឯកឧត្តម ឡូយ សុផាត បានសម្តែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលវត្តមាននៅទីនេះក៏ដូចជាមន្រ្តីយើងទាំងអស់ ដែលនៅក្នុងក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ ពិសេសថ្នាក់ឃុំ សង្កាត់ និងភូមិ ក្នុងទូទាំងខេត្តដែលលះបង់អស់កម្លាំងកាយ ស្មារតី និងសំភារៈ ខិតខំបំពេញភារកិច្ច ដែលគណៈអចិន្រ្តៃយ៍បានដាក់ចេញក្នុងសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៃរដ្ឋសភា រហូតឈានទៅសម្រេចបាននូវជ័យជំនះជូនគណបក្ស បន្តទៀតនាពេលខាងមុខ ។

ដើម្បីសម្រេចការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តនេះ ឯកឧត្តម ឡូយ សុផាត បានស្នើមន្ត្រីមុខងាររដ្ឋបាល និងមន្ត្រីបក្សត្រូវយកចិត្តទុកដាក់អនុវត្តន៍ភារកិច្ចមួយចំនួនដូចខាងក្រោម ៖ ការពារដាច់ខាតសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។ បន្តជំរុញ យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងការអនុវតន៍វិធានការសុខភាពនានា ដើម្បីបង្កើនភាពសុំាក្នុងសហគម រាំងស្កាត់ការឆ្លងរាលដាលជាថ្មីនៃជំងឺនេះ ជំរុញការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីស្តារ និង កំណើនជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ការប្រែប្រួលអាកាសធាតុជាសកល ការអនុវត្តឲ្យទាន់បច្ចេកវិទ្យាសេដ្ឋកិច្ចឌីជីថល។ ការជំរុញការអភិវឌ្ឍគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ និងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានល្អឆាប់រហ័ស បន្តអនុវត្តន៍គោលនយោបាយគាំពារសង្គម ជាពិសេសជួយគាំពារជនក្រីក្រ ជនងាយរងគ្រោះដោយជម្ងឺកូវីដ-១៩ ជាដើម។

ឯកឧត្តម ឡូយ សុផាត បានស្នើឱ្យមន្រ្តីគណបក្សទំាងអស់ ត្រូវបន្តរៀបចំការងារឱ្យបានល្អ និងឆាប់រហ័សសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខ ការពិនិត្យកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋាន ឱ្យមានបរិមាណ និងលទ្ធភាពសមស្រប និងមានការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ច ដែលបានប្រគល់ឱ្យ រក្សាការផ្សារភ្ជាប់ជាមួយប្រជាជន ស្វែងយល់ពីទុក្ខលំបាកប្រជាជន ខិតខំដោះស្រាយសំណូមពររបស់ប្រជាជន បន្តជួបសំណេះសំណាលថ្លែងអំណរគុណប្រជាពលរដ្ឋនិងសមាជិកបក្ស ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង