មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ

ប៉ារីស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មេដឹកនាំក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ៧ (G7) នៅថ្ងៃអង្គារ បានអំពាវនាវឱ្យមានការឆ្លើយតបរួមគ្នាយ៉ាងរឹងមាំ ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) នៅក្នុងប្រទេសកុងហ្គោ (Congo) ដោយជំរុញឱ្យបណ្តាប្រទេសផ្សេងទៀតចូលរួមផ្តល់ធនធាន ដើម្បីធានាថាវីរុសនេះត្រូវបានទប់ស្កាត់មិនឱ្យរីករាលដាលចេញក្រៅតំបន់។
ក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំ G7 បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបន្តតាមដានការវិវត្តនៃស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត រួមជាមួយនឹងដៃគូរបស់យើង ដើម្បីធានាថាវីរុសដ៏គ្រោះថ្នាក់នេះនឹងមិនអាចរីករាលដាលឆ្លងកាត់ព្រំដែនទៅកាន់តំបន់ផ្សេងទៀតនោះឡើយ»៕

