លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ប្រចាំឆ្នាំ២០២២ ដើម្បីរាយការណ៍ពីលទ្ធផលសកម្មភាពការងារ និងផែនការសកម្មភាពការងារសម្រាប់អនុវត្តបន្តនៅឆមាសទី២ ឆ្នាំ២០២២ ។