ទីបញ្ជាការ និងបណ្ដាកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តយកចិត្តទុកដាក់កសាងអង្គភាព បង្ករបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកកំពស់ជីវភាពកងទ័ព អោយកាន់តែល្អប្រសើរ
ភ្នំពេញ៖ ក្រោមការដឹកនាំ និងចង្អុលបង្ហាញ ពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានលើកកម្ពស់ស្មារតី យោធិនទាំងអស់ ក្នុងទីបញ្ជាការ និង បណ្តាកងឯកភាពចំណុះ អនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា សេចក្តីណែនាំ សេចក្តីកំណត់ និងផែនការរបស់ថ្នាក់លើទទួលបានលទ្ធផលល្អប្រសើរ។
ក្រៅពីភារកិច្ចស្នូល លោក មេបញ្ជាការ បានដាក់បទបញ្ជា បន្តធ្វើជំរុំជម្រកស្នាក់នៅ និងបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះដំណាំ ដើម្បីធានាការស្នាក់នៅ ហូបចុករបស់កងទ័ពបានមួយកម្រិតថែមទៀត ៕