**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ចែករំលែកបទពិសោធន៍ដែលកម្ពុជាសម្រេចបានក្នុងការស្តារ វិស័យទេសចរណ៍ ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅវៀតណាម

ភ្នំពេញ៖ ឆ្លៀតឱកាសនៃការចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានចូលរួម ចែករំលែកបទពិសោធន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាអំលុងពេលជួបវិបត្តិកូវីដ១៩ ក្នុងវេទិកាកម្រិតខ្ពស់ស្តីពីដំណោះស្រាយ លើការស្តារទេសចរណ៍អន្តរជាតិ និងការអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាព ដែលមានអ្នកចូលរួមប្រមាណ៣៥០នាក់។

ចំណុចសំខាន់ៗនៃការចែករំលែកបទពិសោធន៍នេះគឺផ្ដោតលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ យុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ជូនប្រជាជនទូទាំងប្រទេសកម្ពុជា ការស្ដារវិស័យទេសចរណ៍ ឡើងវិញក្នុងដំណាក់កាលក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ទស្សនវិស័យអនាគតនៃវិស័យទេសចរណ៍ ជាពិសេសការពង្រឹងការតភ្ជាប់ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ។

វេទិកាកម្រិតខ្ពស់នៅទីក្រុងហូជីមិញនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម វុ ឌឹកដាម (Vu Duc Dam) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាឧបនាយករដ្ឋមន្ដ្រីវៀតណាម ព្រមទាំងមានការចូលរួមពី ថ្នាក់រដ្ឋមន្រ្តីទេសចរណ៍វៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រតិភូអមរដ្ឋមន្ត្រី/អនុរដ្ឋមន្ត្រី និងតំណាងអាជ្ញាធរទេសចរណ៍ អគ្គកុងស៊ុលប្រទេសសមាជិកអាស៊ាន ផ្នែកឯកជនអន្តរជាតិ សរុបប្រមាណ៣៥០នាក់។

វេទិកាកម្រិតខ្ពស់ស្តីពីដំណោះស្រាយលើការស្តារទេសចរណ៍អន្តរជាតិ និងការអភិវឌ្ឍន៍ប្រកបដោយ និរន្តភាពនេះដែរ មានគោលបំណងក្នុងការប្រមូលផ្តុំស្ថាប័នទេសចរណ៍ អ្នកវិនិយោគទេសចរណ៍អន្តរជាតិ និងផ្នែកឯកជនក្នុងតំបន់និងជុំវិញពិភពលោក ដើម្បីទទួលបានអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំទេសចរណ៍ សំខាន់ៗនៃប្រទេសក្នុងតំបន់អំពីចក្ខុវិស័យ និងយុទ្ធសាស្រ្តក្នុងការស្តារទេសចរណ៍អន្តរជាតិឡើងវិញ និងការអភិវឌ្ឍប្រកបដោយនិរន្តភាព។ នេះបើតាមលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍។

នាឱកាសនោះ ឯកឧត្ដម ថោង ខុន បានចែករំលែកនូវបទពិសោធន៍កម្ពុជាដល់អង្គវេទិកាអំពីការ កំណត់យកការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីធានាភាពស៊ាំក្នុងសហគមន៍ដែលឈានទៅដល់ការ បើកសេដ្ឋកិច្ចសង្គម ឡើងវិញ ជាពិសេសការបើកប្រទេសឡើងវិញដើម្បីទទួលទេសចរអន្តរជាតិពេញលេញឡើងវិញ។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីប្រសិទ្ធភាពនៃការដាក់ចុះវិធានសង្រ្គោះ និងអន្តរាគមន៍នានាដាក់ ចុះដោយរាជរដ្ឋាភិបាលក្នុងការសង្គ្រោះអាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក្នុងចំណោមវិស័យសេដ្ឋកិច្ចសង្គមផ្សេងៗទៀត។

ជាការចូលរួម លោករដ្ឋមន្រ្តីបានចែករំលែកអនុសាសន៍គន្លឹះចំនួន៤ចំណុច ក្នុងការពង្រឹងការតភ្ជាប់ដើម្បីស្តារវិស័យទេសចរណ៍តំបន់ និងអន្តរជាតិឡើងវិញ ប្រកបដោយចីរភាពនៃកំណើនដូចខាងក្រោម៖
១. ចំពោះមុខវ៉ាក់សាំងនៅតែជាគន្លឹះក្នុងការកសាងនូវទំនុកចិត្តទេសចរក្នុងការធ្វើដំណើរ៖ ចំពោះមុខដែលពិភពលោកបានទទួលយកការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ពោលគឺរស់នៅជាមួយកូវីដ-១៩ វ៉ាក់សាំងជាឧបករណ៍តែមួយគត់ចូលរួមដល់ការធានាអាយុជីវិតប្រជាពលរដ្ឋ ទេសចរ ក៏ដូចជាស្តារនូវទំនុកចិត្តនិងភាពជឿជាក់របស់ទេសចរ។ ដូចនេះគោលដៅទេសចរណ៍ទាំងឡាយ គួរបន្តនិងបង្កើនការចាក់វ៉ាក់សាំង។

២. ត្រូវបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញស្របតាមបរិបទគន្លងប្រក្រតីភាពថ្មី ស្របផែនទីចង្អុលផ្លូវ ឬយុទ្ធសាស្រ្ត និងគោលការណ៍ណែនាំនានា ដោយតម្កល់អាយុជីវិតប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត។ ជាក់ស្តែង ដើម្បីធានបាននូវការបើកសកម្មភាពសេដ្ឋកិច្ចសង្គម និងវិស័យទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចុះនូវផែនទីចង្អុលផ្លូវសម្រាប់ការផ្សព្វផ្សាយ និងផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជាអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ ដែលចែកចេញជា៣ដំណាក់កាល៖ ១.ការគ្រប់គ្រងវិបត្តិក្នុងដំនាក់កាលទម្លាប់ថ្មី និងរៀបចំការស្តារឡើងវិញ (២០២០-២០២១)
២.ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ (២០២២-២០២៣) ៣.ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។


៣. សមាជិកអាស៊ានទាំងអស់គួរពិចារណាជំរុញទេសចរណ៍ផ្ទៃក្នុងអាស៊ាន ស្របតាមចក្ខុវិស័យ «អាស៊ានសម្រាប់អាស៊ាន» ក៏ដូចជាទេសចរណ៍ក្នុងក្របខណ្ឌអនុតំបន់ដូចជាបណ្ដាប្រទេសអេកម៉ិក (ACMECS) និងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

៤. រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ដៃគូអាស៊ាន និងថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍ពិភពលោកគួរបន្ត ពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្ស ជំរុញការតភ្ជាប់ឌីជីថល ជំរុញនវានុវត្តន៍ និងគំនិតច្នៃប្រឌិតក្នុង បរិបទឧស្សាហកម្មជំនាន់៤.០ និងនិន្នាការអនាគតនៃវិស័យទេសចរណ៍។

៥. ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តលើកឡើងអំពីការខិតខំជំរុញវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ (E-learning) និងអក្ខរកម្មឌីជីថល ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បាន អនុវត្តក្នុងដំណាក់កាលជួបវិបត្តិនៃជំងឺកូវីដ១៩ និងក្នុងដំណាក់កាលស្ដារនិងលើកស្ទួយ វិស័យទេសចរណ៍ឡើងវិញនេះ។

៦. ក្រៅពីនោះ រាជរដ្ឋាភិបាលក៏បានសហការជាមួយធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីផ្ដល់នូវ សហហិរញ្ញប្បទានសរុបចំនួន១៥០លានដុល្លារ សម្រាប់ឱ្យម្ចាស់អាជីវកម្មក្នុង វិស័យទេសចរណ៍ស្នើ កម្ចីឥណទានយកទៅជួសជុលកែលម្អទីតាំងអាជីវកម្មរបស់ខ្លួន។ អាជីវកម្មទាំងនោះគឺត្រូវតែបាន ចុះបញ្ជីនៅក្រសួងទេសចរណ៍ និងទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង