**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

បទអត្ថាធិប្បាយ៖ ជំនឿនៃការសែនព្រះខែបានបង្កើននូវទំនាក់ទំនងរវាងប្រជាជាតិកម្ពុជានិងចិនឱ្យកាន់តែរឹងមាំ


………………………………………………………………………………
ភ្នំពេញ៖ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានឱ្យដឹងថា ការរៀបចំពិធីបុណ្យសែនព្រះខែបានបង្ហាញពីទំនាក់ទំនងប្រពៃណីរវាងប្រជាជាតិកម្ពុជានិងចិនក្នុងការកសាងជោគវាសនារូម។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ពិធីបុណ្យសែនព្រះ ខែតាមប្រពៃណីចិន គេប្រារព្ធឡើងតាមចន្ទគតិ ក្នុងខែ៨ ថ្ងៃទី១៥ជារៀងរាល់ឆ្នាំ ។ ហើយឆ្នាំនេះ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា។ ពិធីនេះមានប្រវត្តិប្រមាណជាង៥ពាន់ឆ្នាំមកហើយ ដែលជាពិធីធំលំដាប់ទី២ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន។ ពិធីសែនព្រះខែ គេប្រារព្ធឡើងដើម្បីជួបជុំក្រុមគ្រួសារ ដែលបានបែកគ្នា ទៅធ្វើការយ៉ាងមមាញឹករបស់រៀងៗខ្លួននមួយរយៈពេលមក ។
តាមប្រពៃណីចិន ញាតិមិត្តនិងមិត្តភក្តិមកជួបជុំគ្នានៅថ្ងៃសែនព្រះខែ ដើម្បីមើលព្រះខែពេញបូណ៌មី និងញុំានំលោកខែ។ ក្នុងពិធីបុណ្យនេះ ក៏មានទំនៀមទម្លាប់ខ្លះៗដែរ ដូចជា៖ កាន់គោម ដុតគោម និងបង្ហោះគោម , អុជធុបដើម្បីគោរពដល់ទេវតា ពិសេស ឆាងអឺជាដើម។
ចំពោះគ្រឿងសំណែនវិញ កាលពីសម័យបុរាណរហូតបច្ចុប្បន្ននេះ វត្តមាននំកន្ទក់ ដែលផលិតពីម្សៅពណ៌ស រាងមូលដូចវង់ព្រះចន្ទនោះ ជាតង្វាយដ៏សំខាន់។ ខណៈនំបន្ទាប់បន្សំមាននំពា នំង៉ូវយីញ ស្នូលសណ្តែក ឬស្នូលគ្រាប់ឈូក ដែលមានរាងមូល ឬរាងបួនជ្រុង និងផ្លែឈើរាងមូល។ បើតាមទំនៀមទម្លាប់ចិន គេធ្វើនំព្រះខែមានទំហំមានអង្កត់ផ្ចិតប្រមាណ ១០ សង់ទីម៉ែត្រ និងកម្រាស់ប្រមាណពី ៤ ទៅ ៥ សង់ទីម៉ែត្រ ឬទំហំ ២ ទៅ ៣ សង់ទីម៉ែត្រ។
លោកបណ្ឌិតបន្តថា បើពិនិត្យមើលស្ថានភាពទូទៅរបស់ប្រទេសចិន ខែនេះជាខែប្រមូលផលរបស់ជនជាតិចិន ហើយជាពេលវេលាមួយរបស់សមាជិក ក្រុមគ្រួសារមានភាពមមាញឹកផង និងសប្បាយរីករាយផងក្នុងការទទួលនូវអំណរផលកសិកម្ម ។ ពិធីសែនព្រះខែនេះដែរ ក៏មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយព្រះពុទ្ធសាសនាផងដែរ ហេតុនេះហើយបានជាប្រជាជាតិដែលមានប្រព្រៃណី និងគោរពប្រតិបត្តិព្រះពុទ្ធសាសនា តែងតែមានរៀបចំពិធីសែនព្រះខែផងដែរ បើទោះបីជាខុសពេលវេលា ជំនឿតាមរឿងនិទានប្លែកពីគ្នានិងស្ថានភាពនៃការរៀបចំមិនដូចគ្នាយ៉ាងណាក្តីតែគោលបំណងរួមមានលក្ខណៈដូចគ្នា។
សំឡេង៖ « ខ្លឹមសារជាសារវ័ន្ត នៃការរៀបចំពិធីនេះ ក្នុងគោលបំណងបង្កើននូវសុខដុមនីយកម្មនៅក្នុងគ្រួសារ សង្គមជាតិ និងនៅក្នុងពិភពលោកទាំងមូល។ លើសពីនេះ ពិធីបុណ្យនេះ ក៏បានរំលេចផងដែរ ពីគុណតម្លៃ នៃការរួបរួមមនុស្សជាតិ សាមគ្គី កសាងនូវសហគមន៍រួមគ្នា ដូចដែលប្រជាជាតិយើងទាំងពីរកម្ពុជាចិន កំពុងពួតដៃគ្នា ក្នុងការកសាងសហគមន៍ ជោគវាសនារួម ។ ពិធីនេះ ក៏ជាការរិតចំណងវិញត្របាញ់បញ្ចូលគ្នា នៃគំនិតរួម ទាក់ទងទៅនឹងសុខដុមនីយកម្ម សាមគ្គីភាព ការស្រលាញ់រាប់អានគ្នា ភក្តីភាព ដែលមានចំពោះព្រះខែ បង្ហាញឱ្យឃើញពីចំណងមិត្តភាពនៃប្រជាជនប្រទេសយើងទាំងពីរ»។
កញ្ញានឿង សុខា ជាមន្ត្រីរាជការមួយរូប បានឱ្យដឹងថា តាមរយៈពិធីសែនព្រះខែប្រពៃណីជនជាតិចិនបានរួមចំណែកដល់យន្តការពហុភាគីក្នុងចរន្តពហុជំនឿនិងពហុសាសនាដើម្បីទទួលយកនូវគំរូភាពនៃសុខដុមនីយកម្មរបស់ប្រជាជាតិចិនក្នុងការចងភ្ជាប់បេះដូងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន៕ (អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន )

អត្ថបទដែលជាប់ទាក់ទង