នាយឧត្តមសេនីយ៍ ជៀង អំ ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនយោធិនរបួស ជំងឺ និងពិការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំប្រតិភូរបស់ក្រសួងការពារជាតិ អញ្ចើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនយោធិនរបួស ជំងឺ និងពិការ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ កោះស្លា ភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្ត កំពត ៕