លោកជំទាវ ភឿង សកុណា អញ្ជើញចុះពិនិត្យការងាររៀបចំដីឡូត៍ នៅភូមិធម្មជាតិរុនតាឯក និងជួបសំណោះសំណាល សួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជាអនុប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោម ការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យការងាររៀបចំ សម្អាតដីឡូត៍ សម្រាប់ប្រជាជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ទីតាំងថ្មីស្ថិតនៅភូមិធម្មជាតិរុនតាឯក។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជួបសំណោះសំណាល សួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិក្សានុស្សនៅសាលាបឋមសិក្សាហ៊ុន សែន រុនតាឯក ដែលមានទីតាំងស្ថិតនៅជាប់កន្លែងកំពុងរៀបចំសម្អាតដីឡូត៍ផង៕

