អាជ្ញាធរក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចមុខរោងចក្រញ៉ូស្តារ ក្នុងភូមិសាស្រ្តសង្កាត់លេខ១

ភ្នំពេញ៖ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក សន កុសល អភិបាលរងក្រុង រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានចុះទៅរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាននៅចំណុចមុខរោងចក្រញ៉ូស្តារ ក្នុងភូមិសាស្រ្តសង្កាត់លេខ១។
បន្ទាប់ពីមានការអប់រំណែនាំហាមមិនឱ្យលក់ដូរលើចំណីផ្លូវសាធារណៈកន្លងមក ដោយបច្ចុប្បន្ននេះ ពិនិត្យឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែបន្តលក់ដូរ ដាក់សម្ភារ:ផ្សេងៗ នៅលើចំណីផ្លូវសាធារណៈនៅចំណុចមុខរោងចក្រញ៉ូស្តារនេះ ដូច្នេះក្រុមការងាររដ្ឋបាលក្រុង ចុះអនុវត្តវិធានការរដ្ឋបាល ដោយចាប់សម្ភារ:យកមករក្សាទុកនៅសាលាក្រុង ដើម្បីជាការព្រមាន។
ជាមួយគ្នានោះរដ្ឋបាលក្រុងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ក្នុងការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ រក្សាអនាម័យ-បរិស្ថាន និងសោភ័ណភាពទីក្រុង៕

