ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយលោក MORINAGA TARO ប្រធាននៃ UNAFEI
ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មាធិការជាតិដោះលែងលក្ខខណ្ឌ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាជាមួយនឹង លោក MORINAGA TARO ជាប្រធាននៃ UNAFEI ក្នុងគោលដៅស្វែងរកកិច្ចសហប្រតិបត្តិការរវាងUNAFEI និង ក្រសួងយុត្តិធម៌ទាក់ទងនឹងការដោះលែងដោយមានលក្ខខណ្ឌ។
ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមអំពីឯកឧត្តមអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការជាតិ ដោះលែងលក្ខខណ្ឌដែលបានអញ្ជើញទៅចូលរួមទស្សនកិច្ចនៅប្រទេស ជប៉ុនផងដែរ៕