អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយ ក្នុងក្រុងបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយ ក្នុងក្រុងបាត់ដំបង ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង ដើម្បីឱ្យមានការយល់ដឹងអំពីគោលបំណងនៃការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ការកាត់សំយ៉ាបមុខផ្ទះ ឬផ្ទាំងប៉ាណូពាណិជ្ជកម្មធំៗ និងការលាបថ្នាំពណ៌ផ្ទះជាដើម ។