សាលាជាតិពន្ធដាររៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងប្រព័ន្ធគ្រប់គ្រងការប្រកាសអាជីវកម្មតាមប្រព័ន្ធអនឡាញ (E-Filling)
ភ្នំពេញ៖ សាលាជាតិពន្ធដារ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្ដីពី សិទ្ធិនិងកាតព្វកិច្ចរបស់ អ្នកជាប់ពន្ធនិងប្រព័ន្ធគ្រប់គ្រងការប្រកាសអាជីវកម្មតាមប្រព័ន្ធអនឡាញ(E-Filling) ក្រោមអធិបតីភាព ឯកឧត្តម កែវ សម្បត្តិ ជាអគ្គនាយករងនៃអគ្គនាយកពន្ធដារ។