នគរបាលស្រុកថ្មគោលបង្រ្កាបករណីគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់
ភ្នំពេញ៖ នគរបាលស្រុកថ្មគោល បានចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យម្នាក់។
ការចុះបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង ១៥និង០០នាទីនៅចំណុចផ្ទះជនសង្ស័យក្រុមទី១៥ភូមិ កៀនកែស២ឃុំ គោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ ស៊ឹង សារួតហៅម៉ៅភេទប្រុសអាយុ៤៧ឆ្នាំភូមិ កៀនកែស២ឃុំ គោកឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៌សថ្លា ចំនួន០៥ថង់ ទំងន់ ១.៧៣ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន, ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន១គ្រឿង។
បច្ចុប្បន្នគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនិតិវិធីច្បាប់៕