**កម្ពុជា និងចិនសម្ពោធកម្មវិធី «ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មុនជំនួបទ្វេភាគី នៅវិមានសន្តិភាព**សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតីចិន នៅវិមានសន្តិភាព**សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ឯកឧត្តម XI Jinping ប្រធានាធិបតីចិន នៅវិមានសន្តិភាព**ព្រះករុណាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅព្រះបរមរាជវាំង**ព្រះករុណាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅព្រះបរមរាជវាំង**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ដ្រីវៀតណាម និងប្ដេជ្ញារួមគ្នាបន្ដពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត**ចូលឆ្នាំ៣ថ្ងៃ ខេត្តកែបទទួលបានអ្នកទេសចរជាង១៦ម៉ឺននាក់ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ បានល្អ ជូនភ្ញៀវមកសម្រាកកំសាន្តសប្បាយ**សប្ដាហ៍ភាពយន្តចិន កម្ពុជា នឹងជួយលើកកម្ពស់វិស័យភាពយន្តរវាងប្រទេសកម្ពុជា និងចិន**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្រុងសិរីសោភ័ណ**ស្អែកនេះ! បណ្ណាល័យ​ARDB,​ មជ្ឈមណ្ឌលស្រាវជ្រាវ​ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ និង​ APRACA Center of Excellence នឹងសម្ពោធដាក់ឲ្យប្រេីប្រាស់​ជាផ្លូវការ**សម្តេចតេជោ ហ៊ុនសែន ផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》ជាភាសារខ្មែរ**៣ថ្ងៃ នៃសង្ក្រាន្តត្បូងឃ្មុំ អ្នកទេសចរកើនឡើងជាង៣៦% សរុបជាង៧១ម៉ឺននាក់ ដើរលេងកម្សាន្តអបអរសាទរឆ្នាំថ្មី**ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានបំពេញភារកិច្ចរក្សាសន្តិសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយជោគជ័យ**អភិបាលខេត្តបាត់ដំបង អញ្ជើញជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃ វិលត្រឡប់ទៅរាជធានីភ្នំពេញវិញ ក្រោយចប់ចូលឆ្នាំ**នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងជួបពិភាក្សាជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា នៅរាជធានីបាងកក ដើម្បីជំរុញឱ្យមានការពន្យារពេលបទឈប់បាញ់**UNCTAD៖ កំណើនសេដ្ឋកិច្ចសកលអាចធ្លាក់ចុះមកត្រឹម២,៣ ភាគរយ ដោយសារភាពតានតឹងពាណិជ្ជកម្ម**សង្ក្រាន្តឆ្នាំថ្មីខ្មែរនៅថៃ មានការចូលរួមពីបងប្អូនខ្មែរប្រមាណ ៦ពាន់នាក់**សម្ដេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ការអញ្ជើញមកដល់របស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន

សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន ករណីឆបោកផ្ញើលុយ ឬសម្ភារមានតម្លៃមកពីក្រៅប្រទេស ជនសង្ស័យ២នាក់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាប

ភ្នំពេញ៖ ករណីឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារមានតម្លៃមកពីក្រៅប្រទេស ជនសង្ស័យ២នាក់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

កាលពីថ្ងៃទីអំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ PARIMAL បានប្រាប់ថាខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ ហើយឈ្មោះ PARIMAL ធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់ប្រាក់ខាងលើ ស្ត្រីនោះបញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន USD ១៧,៥០០$ តាមរយៈវីងលេខ 078 654 172 ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ក្រុមឆបោកខាងលើ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុប៩,១២០$។

ប៉ុន្តែក្រោយពីផ្ញើប្រាក់រួចជនរងគ្រោះទាក់ទងលែងបាន ចំណែកគណនីហ្វេកបុកឈ្មោះ PARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថាចាញ់បោកគេហើយ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមកឲ្យជនរងគ្រោះផ្ញើប្រាក់បន្ថែម៥០០០$ ទៀតនឹងទទួលបានកញ្ចប់ប្រាក់នោះ តែមុនពេលផ្ញើប្រាក់ជនរងគ្រោះបានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ទើបឃាត់ខ្លួនជនសង្ស័យបាន ខណៈពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ N’ CHO MARCEL ភេទប្រុស ជនជាតិ កូដូវ័រ និងទី២៖ឈ្មោះ ដូង ធារី ភេទស្រី ជនជាតិ ខ្មែរ។ សម្ភារៈដកហូតរួមមាន ប្រាក់ដុល្លារចំនួន ៥៨០០$ (ប្រាក់ជនរងគ្រោះ), ទូរស័ព្ទចំនួន ០៤គ្រឿង (អិនចុចពិល ០២, ស្មាតហ្វូន ០២), លោហៈធាតុពណ៌លឿង (ខ្សែដៃ១, ខ្សែក១ ), ស៊ីមកាតមួយចំនួន, លិខិតឆ្លងដែន ០១ក្បាល និងសៀវភៅលេខទូរសព្ទ័របស់ជនរងគ្រោះ ០១ក្បាល។

ជនសង្ស័យបានឆ្លើយសារភាពថា ឈ្មោះ ASIA ភេទប្រុស ជនជាតិ វ៉េណេស៊ុយអេទ្បា រស់នៅក្រៅប្រទេស បានទំនាក់ទំនងទៅជនរងគ្រោះតាមរយៈហ្វេសប៊ុក និងសុំលេខពីជនរងគ្រោះថាខ្លួនចង់ផ្ញើអីវ៉ាន់ ឬប្រាក់ជាច្រើន ទៅប្រទេសកម្ពុជា ដោយឲ្យជនរងគ្រោះជាអ្នកទទួលអីវ៉ាន់ ឬប្រាក់បញ្ញើនោះ ។ បន្ទាប់មកឈ្មោះ ASIA បានផ្ញើលេខទូរសព្ទ័របស់ជនរងគ្រោះឲ្យទៅឈ្មោះ N’ CHO MARCEL ហើយឲ្យស្រ្តីម្នាក់ដើរតួជា គយ បង្គាប់ឲ្យជនរងគ្រោះផ្ញើប្រាក់បង់ពន្ធដើម្បីយកទំនិញនោះចេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង