សភាអាមេរិក បង្ហាញចំណាប់អារម្មណ៍លើការវិនិយោគវិស័យរ៉ែនិងថាមពល នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អមដោយថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណ:ប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកជំទាវ Beth Van Duyne អមដោយគណ:ប្រតិភូអមដំណើរសរុបចំនួន ១០រូប។
គោលបំណងនៃជំនួបពិភាក្សាការងារនេះ គឺដេីម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាជម្នះនូវឧបសគ្គភូមិសាស្ត្រនយោបាយដែលរារាំងដល់ការធ្វេីពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែ ថាមពល និងប្រេងកាត។
ថ្លែងក្នុងជំនួបពិភាក្សានេះ លោកជំទាវ Beth Van Duynr តំណាងសមាជិកសភា បានធ្វេីការស្វែងយល់កាន់តែច្បាស់អំពីបរិយាកាសធុរកិច្ចទាក់ទងនឹងវិស័យរ៉ែ និងថាមពល និងបានផ្លាស់ប្ដូរយោបល់ លេីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យរ៉ែ វិស័យថាមពល និងប្រេងកាតនៅកម្ពុជា៕

