ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត របស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
ពិធីខាងលើនេះបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្ដម អ៊ុរាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងសមាជិក ស.ស.យ.ក. មួយចំនួនទៀតផងដែរ៕