**គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រ នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាគម្រប់ខួប ៨៩យាងចូល ៩០ព្រះវស្សា**មន្ត្រីកសិកម្មឃុំ ចំនួន៦២នាក់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈ បច្ចេកទេសប្រើប្រាស់ជី-ថ្នាំកសិកម្ម និងការដាំដុះដំណាំស្រូវ**ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺជាការងារអាទិភាព**ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ បិទជាផ្លូវការ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»**អភិបាលរាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកក្នុងការការពារសន្តិសុខ សុវត្ថិភាព ឱ្យបានជោគជ័យ១០០% ក្នុងកម្មវិធីព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា**ស្នងការខេត្តបន្ទាយមានជ័យ ដាក់ទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះលោកអនុសេនីយ៍ត្រី ដុក ជេត ដែលបង្ហោះខ្លឹមសារយករឿងជាតិមកភ្នាល់ដាក់ស្រាបៀរផឹក**ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ជំរុញឱ្យសហរដ្ឋអាម៉េរិក និងអឺរ៉ុប ផ្តោតលើការបង្កើនសមត្ថភាពការពារ ជាតិរបស់ពួកគេ ជាជាងការធ្វើឱ្យមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច តាមរយៈភាពតានតឹងពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ៖ កិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តេញអ្នករស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិក ត្រូវតែពង្រីក**ប្រធានគណៈកម្មការអឺរ៉ុប ប្រាប់នាយករដ្ឋមន្រ្តីអ៉ីស្រាអែលថា ដំណោះស្រាយការទូត នឹងជាជម្រើសប្រសើរជាងគេបំផុតសម្រាប់បញ្ហាអ៉ីរ៉ង់**យោធាអ៉ីស្រាអែលកម្ទេចបានប្រហែលជា១ភាគ៣ នៃប្រព័ន្ធបាញ់មីស៉ីលប្រភេទ surface-to-surface (បាញ់ចេញពីផ្ទៃដីសំដៅទៅគោលដៅនៅផ្ទៃដី) របស់អ៉ីរ៉ង់**អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកថវិកា ប្រគល់ជូនដល់កម្លាំងយោធាម្នាក់ ដែលរងគ្រោះថ្នាក់ ក្នុងឧបទវហេតុជាន់មីន**លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែមិថុនា**ឯកឧត្តម ហេង សួរ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​មណ្ឌល​​សំចត​​ដែល​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ពី​ឱកាសការងារនៅ​តាម​ច្រកព្រំដែន​កម្ពុជា-ថៃ​**រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការហាមឃាត់ការសាងសង់សំណង់នៅលើស្ថានីយបុរាណ “ទួលអណ្តូង” ស្ថិតនៅក្នុងភូមិព្រែកជូនហែម សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត សម្តេចព្រះសង្ឃ-ព្រះសង្ឃ ៩០អង្គ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីកិច្ចសហការសម្របសម្រួលគាំទ្រ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាន និងការងារបូកសរុប វាយតម្លៃលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនមានបំណងអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែនឹងបន្តសិទ្ធិរបស់ខ្លួនក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និងការស្រាវជ្រាវ**លោក កើត ឆែ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី «កិច្ចការស្មៀន» នៅសាលារាជធានីភ្នំពេញ**មន្ត្រីអាមេរិក៖ អ៉ីរ៉ង់បានប្រាប់អ្នកសម្រុះសម្រួល កាតា និងអូម៉ង់ថា ខ្លួនមិនបើកចំហរក្នុងការចរចារកបទឈប់បាញ់នោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៉ីស្រាអែល បង្កើនការភ័យខ្លាចពីជម្លោះកាន់តែទូលំទូលាយ**លោក ដូណាល់ ត្រាំ បានជំទាស់ទៅនឹងផែនការមួយរបស់អ៉ីស្រាអែល ដើម្បីសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei

យុវសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់សីលា នៅខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ នៃវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២២

ភ្នំពេញ៖ យុវសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់សីលា នៅក្នុងខេត្តព្រះសីហនុ បានក្លាយជាជើងឯក នៃវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២។ រៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងមានការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធមួយចំនួន វេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២ បានបិទបញ្ចប់ ប្រកាសជ័យលាភី និងជូនរង្វាន់ដល់យុវសិស្ស ដែលមកពីសាលារៀនចំនួន៦ ក្នុងចំណោមសាលរៀនចំនួន១៦ ជ្រើសរើសសម្រាប់វេទិកាឆ្នាំ ២០២២ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ នៅខេត្តព្រះសសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួម ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ នាយកសាសា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យចំនួន៦ មកពីខេត្តព្រះសីហនុ និងខេត្តកោះកុង។

ចំពោះលទ្ធផលនៃការប្រកួតគឺ យុសិស្សមកពីវិទ្យាល័យហ៊ុន សែន កំពង់សីលា នៃខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ចំណែកវិទ្យាល័យហ៊ុនសែនព្រៃនប់ ខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ២ រីឯវិទ្យាល័យវិទ្យាល័យ ហ៊ុន សែន បាក់ខ្លង ទទួលបានជ័យលាភីលេខ៣ និងរង្វាន់កិត្តិយសបានប្រគល់ជូនគឺវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង វិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចាត់ទុកថាវេទិកានេះ បានលើកទឹកចិត្តដល់យុវជន យកចិត្តទុកដាក់ត្រងត្រាប់ សិក្សាស្រាវជ្រាវ យកបទពិសោធន៍ល្អ ដើម្បីចែករំលែកចំណេះដឺង យ៉ាងទូលំទូលាយស្តីពីបរិស្ថាននេះផងដែរនិងបណ្តុះស្មារតីស្រឡាញ់បរិស្ថានកាន់តែខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីផ្តល់ពានរង្វាន់ ដល់ជ័យលាភីទាំងអស់នាពេលនោះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះវេទិកាប្រកួតដែលយុវជនបានចូលរួមប្រកួតនេះគឹពិតជាបានដើរតួនាទីយ៉ាងសំខាន់ទៅលើការផ្សព្វផ្សាយបញ្ហាបរិស្ថាន និងពិសេសការបណ្តុះស្មារតីឱ្យស្រឡាញ់បរិស្ថាន ទៅលើការបង្កើនចំណេះដឹងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា កម្ពុជាកំពុងមានការរីកចម្រើនជឿនលឿន ដោយសារសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ហើយ រាជរដ្ឋាភិបាលក៏បានគិតគូរ ពីការអភិវឌ្ឍប្រកបដោយចីរភាព គឺសំដៅលើការរីកចម្រើននៃសេដ្ឋកិច្ច ការរីកចម្រើននៃសង្គមជាតិ និងការយកចិត្តលើសកម្មភាពមេត្រីភាពបរិស្ថានកាន់តែខ្ពស់ជាងមុន។

លើសពិនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថាវេទិកាយុវជនជជែកពិភាក្សាបរិស្ថានគឺជាមធ្យោបាយមួយក្នុងការចែករំលែក ព័ត៌មានបរិស្ថាន និងការស្រឡាញ់បរិស្ថានទៅកាន់ពលរដ្ឋដទៃទៀត បន្ថែមលើយន្តការផ្សេងៗទៀតដែល ក្រសួងបរិស្ថានបានរៀបចំឡើងក្នុងការបញ្ជ្រាបនិងផ្សព្វផ្សាយចំណេះដឹងបរិស្ថានក្នុងចំណោមប្រជាពលរដ្ឋ។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាពិសេសនាយកដ្ឋានអប់រំបរិស្ថាន និងដៃគូពាក់ព័ន្ធ ដែលបានខិតខំបង្កើតកម្មវិធីផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ដើម្បីលើកកម្ពស់សកម្មភាពកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

សូមបញ្ជាស់ថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២២ ជាលើកទី៤២ និងជាលើកទី១ដែលបានរៀបចំនៅខេត្តព្រះសីហនុ ដែលបានចាប់ផ្ដើមតាំងពីខែមេសា ដល់ខែសីហា ឆ្នាំ២០២២ និងបានចែកចេញជាបីវគ្គ គឺ វគ្គណែនាំ វគ្គប្រកួតដំបូង និងវគ្គប្រកួតផ្ដាច់ព្រ័ត្រ។ វេទិកានេះដែរបានផ្ដល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ថ្មីៗតាមបែបវិទ្យាសាស្រ្តគាំទ្រគោលជំហររបស់ខ្លួន ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពីបណ្តាវាគ្មិន និងមន្រ្តីជំនាញផ្នែកបរិស្ថាន ព្រមទាំងបានចែករំលែកនូវចំណេះដឹងទាំងនោះ ទៅកាន់សាធារណជនទូទៅថែមទៀត ក្នុងការចូលរួមការគ្រប់គ្រងបរិស្ថានរបស់ប្រទេសកម្ពុជានាថ្ងៃអនាគតកាន់តែល្អប្រសើរ។

យុវសិស្សមកពីវិទ្យាល័យចំនួន១៦ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង បានចូលរួមប្រកួតក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២២ ហើយក្នុងនោះវិទ្យាល័យចំនួន៦ បានឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្ររួមមាន៖វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង វិទ្យាល័យ ហ៊ុន សែន វាលរេញ វិទ្យាល័យ ហ៊ុន សែន កំពង់សីលា វិទ្យាល័យ ហ៊ុន សែន មិត្តភាព និងវិទ្យាល័យ ហ៊ុន សែន ប៉ាក់ខ្លង ដែលបានធ្វើការពិភាក្សាលើប្រធានបបទសំខាន់ចំនួន៣គឺ៖
ប្រធានបទទី១៖ ការអប់រំបរិស្ថាននៅវត្តអារាមមានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរឥរិយាបទស្រលាញ់បរិស្ថានជាងនៅសាលារៀន
ប្រធានបទទី២៖ សំណល់ប្លាស្ទិកគឺជាប្រភពចម្បងនៃការបំពុលបរិស្ថានសមុទ្រ
ប្រធានបទទី៣៖ ការបង្កើតមុខរបរឱ្យសហគមន៍មូលដ្ឋានបានចូលរួមចំណែកដល់ការអភិរក្សជីវៈចម្រុះ៕

អត្ថបទដែលជាប់ទាក់ទង