**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

បទអត្ថាធិប្បាយ៖ ការដំឡើងពន្ធថ្នាំជក់នឹងជួយសម្រាលបន្ទុករាជរដ្ឋាភិបាលនិងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់


ភ្នំពេញ៖អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់នឹងជួយសម្រាលបន្ទុករាជរដ្ឋាភិបាល ជាពិសេសអាចកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យមកនៅកម្រិតទាប ខណៈដែលការប្រើប្រាស់ថ្នាំជក់បង្កឱ្យខាត់បង់សេដ្ឋកិច្ច និងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដែលជាបន្ទុកសម្រាប់រាជរដ្ឋាភិបាលត្រូវដោះស្រាយ។
ថ្លែងក្នុងសិក្ខាសាលាស្ដីពីវិធានការមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ នៅមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែន ខេត្ដកណ្ដាលលោកជំទាវ សាន អរុណ អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍មានប្រសាសន៍ថា ការដំឡើងពន្ធលើផលិតផលថ្នាំជក់ និងជួយធ្វើឱ្យប្រជាពលរដ្ឋឈប់ចំណាយថវិកា ទិញបារី និងចៀសផុតពីជំងឺផ្សេងៗ។ការប្រើប្រាស់ថ្នាំជក់បង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងមានទំហំធំធេង ដែលជាបន្ទុកសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។


លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានចាត់ទុកថា បារីពិតជាបានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដូច្នេះលោកជំទាវបានណែនាំឱ្យយុវជនទាំងអស់កុំប្រើប្រាស់បារី ហើយក៏លោកជំទាវ ក៏បានទឹកចិត្តដល់រាជរដ្ឋាភិបាលឱ្យដំឡើងពន្ធលើផលិតផលថ្នាំជក់នេះផងដែរ។
លោក វេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការដំឡើងពន្ធថ្នាំជក់នេះ គឺជាវិធានការឈ្នះ ឈ្នះ ទាំងអស់គ្នា សម្រាប់សុខភាពសាធារណៈ និងសម្រាប់រាជរដ្ឋាភិបាលគឺ ការដំឡើងពន្ធលើផលិតផលថ្នាំជក់។ ការដំឡើងពន្ធនឹងជួយឱ្យប្រជាពលរដ្ឋឈប់ចំណាយថវិកាទិញបារី និងកាត់បន្ថយយុវជនពីការចង់សាកល្បងប្រើប្រាស់បារីផងដែរ។ មានន័យថាយើងអាចបង្ការពួកគាត់ពីការឈឺ ស្លាប់ ពិការដែលបង្កពីការប្រើប្រាស់ថ្នាំជក់បាន។ ម្យ៉ាងវិញទៀតរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធបន្ថែមផងដែរ។


តាមបទពិសោធន៍របស់ប្រទេសក្នុងតំបន់អាស៊ាន ដូចជា ថៃ ហ្វីលីពីន សិង្ហបុរី បានបង្ហាញថា ការដាក់ចេញនូវវិធានការដំឡើងពន្ធថ្នាំជក់ ធ្វើឱ្យរដ្ឋាភិបាលទទួលបានចំណូលពន្ធកើនឡើង ព្រមទាំងជួយបង្ការប្រជាពលរដ្ឋពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ទៀតផង។
ជាងនេះទៅទៀត កម្ពុជាជាសមាជិកនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ហេតុនេះការដំឡើងពន្ធថ្នាំជក់ក៏ជាកាតព្វកិច្ចមួយរបស់កម្ពុជាក្នុងនាមជារដ្ឋភាគីផងដែរ។ ទាក់ទងនឹងការដំឡើងពន្ធថ្នាំជក់នេះដែរ ការស្ទង់មតិរបស់សកលវិទ្យាល័យជាតិមានជ័យកាលពីឆ្នាំ ២០២១ បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជារហូតដល់ ៩៤% គាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់ ហើយពួកគាត់បានសម្តែងមតិថា ពន្ធថ្នាំជក់គួរតែមានអត្រា ជាមធ្យមប្រមាណ ៦០%ធៀបតម្លៃលក់រាយ។


កញ្ញា យ័ន្ដ សូឡា គរុនិស្សិត នៃមណ្ឌលគរុកោសល្យភូមិភាគហ៊ុន សែន ខេត្ដកណ្ដាលបានគាំទ្រការដំឡើងពន្ធផលិតផលថ្នាំជក់ ហើយបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ឈប់ប្រើថ្នាំជក់នេះ ព្រោះបានធ្វើឱ្យខាតថវិកា និងធ្វើឱ្យកើតជំងឺជាច្រើន។
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមសិក្ខាសាលានេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំពុងគិតគូរបញ្ហានេះដែរហើយ គ្រាន់តែទាមទារពេលវេលា និងសិក្សាផលប៉ះពាល់ឱ្យបានច្បាស់លាស់សិន ខណៈដែលការដំឡើងពន្ធនេះ រាជរដ្ឋាភិបាលមិនអាចមើលតែមួយជ្រុងបានទេ គឺត្រូវធ្វើជាកញ្ចប់ លើវិស័យពាក់ព័ន្ធទាំងអស់។


បើតាមអង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំកម្ពុជាខាតបង់ថវិកាប្រមាណ ៦៦៣លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង៣% នៃ GDP ដោយសារតែការប្រើប្រាស់ថ្នាំជក់។ ប្រជាពលរដ្ឋប្រមាណ ១៥ ០០០ ស្លាប់ដោយសារតែជំងឺដែលបង្កពីការប្រើប្រាស់ថ្នាំជក់ រួមមានជំងឺដាច់សរសៃខួរក្បាល សរសៃឈាមបេះដូង ផ្លូវដង្ហើមរ៉ាំរ៉ៃ មហារីក និងទឹកនោមផ្អែម ជាដើម។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសកម្ពុជាមានអត្រាពន្ធថ្នាំជក់ទាបគឺត្រឹមតែ២៥% ទៅ៣១% ធៀបតម្លៃលក់រាយ ខណៈដែលប្រទេសថៃ ប្រុយណេ សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពី ភូមា សុទ្ធតែមាន អត្រាខ្ពស់ជាង ៥០%ធៀបតម្លៃលក់រាយ ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង