ចូលរួមរំលែកទុក! លោក រិទ្ធ សារី តារាសម្ដែងជើងចាស់ ទទួលមរណភាព ក្នុងវ័យជាង៨០ឆ្នាំ
ភ្នំពេញ៖ តារាសម្ដែងជើងចាស់ លោក រិទ្ធ សារី បានទទួលមរណភាពហើយ នៅល្ងាចថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២នេះ ដោយជរាពាធ ក្នុងជន្មាយុ៨០ឆ្នាំ នៅឯគេហដ្ឋានរបស់លោក ក្នុងខេត្តបាត់ដំបង។
យោងតាមគណនីហ្វេសប៊ុក លោក ស៊ុក សុភា បានបញ្ជាក់ថា “តារាភាពយន្ដជើងចាស់ដ៏ល្បីនៃ ព្រះរាជាណាចក្រកម្ពុជា គឺលោកពុក រិទ្ធ សារី សព្វថ្ងៃមានអាយុជាង ៨០ឆ្នាំ ហើយលោកពុកកំពុងមានជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយនៅពេលនេះ ពេទ្យអស់លទ្ធភាព ក្នុងការព្យាបាលជំងឺ លោកពុកហើយ ហើយកូនចៅបានសុំយកមកសម្រាកនៅផ្ទះវិញ។ តែនៅពេលនេះ ម៉ោងនេះ លោកពុកបានលា រហូត RIP”។
យ៉ាងណាមិញ ចំពោះដំណឹងមរណភាព របស់អតីតតារាសម្ដែងលោកតា រិទ្ធ សារី គេសង្កេតឃើញមាន អ្នកសិល្បៈជាច្រើន បានចែករំលែកដំណឹងនេះជាបន្តបន្ទាប់ផងដែឬរ៕