សម្តេច សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង។
សម្តេចវិបុលសេនាភក្តី បានសម្តែងសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឳពុកបង្កើត ឯកឧត្តម ទេសរដ្ឋមន្រ្តី បានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០ល្ងាច ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
សម្តេចវិបុលសេនាភក្តី និងលោកជំទាវ សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ប្របកដោយព្រហ្មវិហារធម៌ ដ៏ប្រពៃនិងមិនចេះរីងស្ងួត ក្នុងការអប់រំ ទូន្មានបុត្រធិតាទាំងអស់ប្រកបដោយការទទួលខុសត្រូវបំផុត និងរហូតក្លាតជាបញ្ញាវ័ន្តរបស់ជាតិ។
សម្តេចវិបុលសេនាភក្តី និងលោកជំទាវ សូមបួងសួងដល់វត្ថុសក្តិសិទ្ធ ក្នុងលោក តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាក្ខន្ធ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕