និសិ្សតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តក្រចេះ ទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពី ”តួនាទី និងភារកិច្ចរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា” ជូនដល់និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (ខេត្តក្រចេះ) ចំនួន៥០នាក់ ដែលកម្មវិធីនេះ រៀបចំដោយលេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេសនៃសភាកម្ពុជា (ល.ស.ប) នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។
ក្នុងឱកាសនោះដែរ ក្រុមនិស្សិតក៏បានទស្សនាសាលប្រជុំពេញអង្គរដ្ឋសភា សាលពិព័រណ៍ បណ្ណាល័យ និងកន្លែងសំខាន់ៗមួយចំនួនទៀត។

