**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជំរុញម្ចាស់ជំនួយផ្ដល់អ្នកបច្ចេកទេសជួយដល់អង្គការដែលដឹកនាំដោយជនមានពិការភាព

ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជំរុញទៅម្ចាស់ជំនួយឱ្យផ្ដល់អ្នកបច្ចេកទេសដល់អង្គការមួយចំនួនដែលដឹកនាំដោយជនមានពិការភាព ដើម្បីជួយកសាងសមត្ថភាពក្នុងការរៀបចំរចនាសម្ព័ន្ធ និងរបាយការណ៍ស្នើសុំជំនួយ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយទីប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃនៃកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្ដល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ នៅទីស្ដីការក្រសួងសង្គមកិច្ច ព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែសីហានេះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងពីក្ដីបារម្ភលើការចាយវាយលើកិច្ចការរដ្ឋបាលដែលត្រូវបានចំណាយលើកិច្ចការរដ្ឋបាលច្រើនជាងជំនួយដែលត្រូវជួយដល់ជនមានពិការភាព ជាងនេះទៅទៀតអង្គការជនពិការមួយចំនួនដែលសមត្ថភាពនៃការរៀបចំរបាយការណ៍នៅមានកម្រិតគឺមិនទទួលបានជំនួយនោះទេ។

ឯកឧត្ដមថា «ឧទាហរណ៍ថាអង្គការហ្នឹងគាត់មានគ្នាគាត់៥០០នាក់ហើយដល់យើងនៅតែវាយតម្លៃថាអង្គការហ្នឹងអត់មានរចនាសម្ព័ន្ធអីច្បាស់លាស់អត់មានការគ្រប់គ្រងច្បាស់លាស់យើងអត់ឱ្យលុយទៅ។ ហើយខ្ញុំធ្លាប់ផ្ដល់ជាយោបល់ថាមិចក៏ ACCESS មិនព្រមដាក់អ្នកបច្ចេកទេសទៅជួយក្រុមហ្នឹង។ ឧទាហរណ៍ក្រុមតន្រ្តីសំនៀងជនពិការរបស់លោក ចាប តូ គាត់មានកង្វះខាតគ្រប់គ្រងរដ្ឋបាលទូទៅ អញ្ចឹងគាត់ត្រូវដាក់អ្នកបច្ចេកទេសទៅជួយផ្នែកហិរញ្ញវត្ថុ ផ្នែកគ្រប់គ្រង និងរបាយការណ៍ទៅដើម្បីធ្វើមិចឱ្យអង្គការហ្នឹងមានភាពនឹងនរទៅគឺពេលហ្នឹងយើងឃើញថាលុយហ្នឹងចាយលើជនពិការពិតប្រាកដព្រោះនេះដឹកនាំដោយជនមានពិការជាក់ស្ដែង»។

រដ្ឋលេខាធិការ និងជាអគ្គលេខាធិកាក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះបានបញ្ជាក់ថា ជាទូទៅការបែងចែកជំនួយគឺមានការចូលរួមពីក្រុមប្រឹក្សាសកម្មភាពជនពិការ តែអ្វីដែលលោកកត់សម្គាល់នោះគឺអ្នកសម្រេចទម្លាក់ជំនួយមិនព្រមទទួលយកអង្គការដែល DAC ណែនាំទៅ។

ឯកឧត្តមបន្តថា៖ «គឺហាក់បីដូចជាគាត់ផ្ដល់ជំនួយលើអ្នកដែលមានលទ្ធភាពសរសេរ (របាយការណ៍) អញ្ចឹងអ្នកដែលអត់មានលទ្ធភាពសរសេរគឺគ្នានៅតែមិនអាចមានលទ្ធភាពទទួល»។

ឯកឧត្តមស្នើដល់ការរៀបចំគម្រោងថ្មីនៃកម្មវិធី ACCESS គួរគិតគូរទៅលើអង្គការជនពិការណាដែលមិនមានលទ្ធភាពក្នុងការសរសេររបាយការណ៍។

ប្រធានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃកម្មវិធី ACCESS លោកស្រី Mai Urbano បានស្ដាប់ទទួលយកសំណើរទៅពិចារណា និងបានវាយតម្លៃខ្ពស់ចំពោះការងាររបស់ក្រសួងសង្គមកិច្ច ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការដែលបានជំរុញដល់កម្មវិធីឱ្យទទួលជោគជ័យជាបន្តបន្ទាប់មកដល់ពេលនេះ។

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថាប្រសិនជាកម្មវិធី ACCESSS អាចជួយអង្គការដែលដឹកនាំដោយជនមានពិការភាពទាំងនោះបានគឺបានរួមចំណែកក្នុងការផ្ដល់ចំណេះដឹងអំពីការគ្រប់គ្រងការងារ ហើយថវិកាក៏ត្រូវបានទម្លាក់ទៅផ្ទាល់ដល់ជនមានពិការភាពដែលត្រូវការជំនួយផងដែរ។
ឯកឧត្តមថា៖ «បានសេចក្ដីថាយើងអត់ចង់ឱ្យ ACCESS យកត្រីទៅឱ្យគាត់ទេគឺចង់ឱ្យដៃគូ ACCESS ទៅបង្រៀនគាត់ឱ្យចេះស្ទូចត្រីដើម្បីឱ្យពួកគាត់មាននិរន្តរភាពបាន»។

កម្មវិធី Australia-Cambodia Cooperation on for Equitable Sustainable Services (ACCESS) Program គឺជាគំនិតផ្តួចផ្តើមរយៈពេល៥ឆ្នាំ (២០១៨-២០២៣) ដែលធ្វើឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់តាមរយៈនាយកដ្ឋានក្រសួងការបរទេស និងពាណិជ្ជកម្ម (DFAT)។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ អូស្ត្រាលីបានសន្យាផ្តល់ជំនួយចំនួន ១៥លានដុល្លារអូស្ត្រាលីតាមរយៈកម្មវិធី ACCESS ដើម្បីបង្កើននិរន្តរភាព គុណភាព និងរួមបញ្ចូលសេវាកម្មសម្រាប់ជនមានពិការភាព និងសម្រាប់ស្ត្រីដែលរងផលប៉ះពាល់ដោយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV)។

ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីមានគម្រោងបន្ថែមទឹកប្រាក់ចំនួន ១០លានដុល្លាអូស្ត្រាលីថែមទៀតតាមរយៈកម្មវិធី ACCESS សម្រាប់រយៈពេល ២ឆ្នាំទៀតទៅក្នុងកម្មវិធីរយៈពេល៥ឆ្នាំ (២០១៨-២០២៣) ដើម្បីឆ្លុះរួមចំណែកចំពោះការឆ្លើយតប និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលកម្ពុជា រួមទាំងអាទិភាពរបស់ខ្លួនលើការការពារសង្គម៕

អត្ថបទដែលជាប់ទាក់ទង