**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ចលនាយុវជនកម្ពុជាក្រុម១៥៧ បំពេញក្ដីស្រម៉ៃ លោក គឹម នី គ្រូស្ម័គ្រចិត្តបង្រៀនភាសាអង់គ្លេស និងកុំព្យួទ័រដល់ក្មេងៗ ដោយមិនយកលុយ បានក្លាយជាការពិតមួយជំហ៊ានហើយ

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ ដោយមានការចង្អុលបង្ហាញផ្តួចផ្តើមពី ឯកឧត្តម មុឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ សាខាខេត្តតាកែវ បានដឹកនាំក្រុមការងារយុវជន ប្រគល់បន្ទប់សិក្សាចំនួន ០២ ដែលចំណាយថវិកាសាងសង់អស់ សរុបចំនួន ៣២.៦៧០.០០០ រៀល ។

ក្នុងនោះដែរ លោក មុឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ បានឧបត្ថម្ភថវិកាចំនួន ៣.០០០ ដុល្លារ លោកឧត្តមសេនី យ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងលោកស្រី ប៉ែន រតនៈរំចង់ ចូលរួមថវិកា ៥០០ដុល្លារ និងមានការចូលរួមជាសម្ភារ ថវិកា ដោយសមាជិក សមាជិការ នៃចលនាយុវជនកម្ពុជាក្រោម ១៥៧ សាខាខេត្ត។ ហើយបាននាំយកសម្ភារៈសិក្សា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ប្រគល់ជូន លោក គឹម នី គ្រូពិការស្ម័គ្រចិត្ត បង្រៀនក្មេងៗ នៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តតាកែវ បានមានប្រសាសន៍ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ មកជម្រាបជូនលោកគ្រូ និងក្មួយៗសិស្សានុសិស្សដោយក្តីនឹករំលឹក ហើយក៏សូមសម្តែងការអបអរសាទរផង និងសរសើរទឹកចិត្តដ៏ប្រពៃផងជូនលោក គ្រូ គឹម នី ដែលជាជនពិការ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តក្នុងការបង្រៀនភាសាអង់គ្លេស កុំព្យួរទ័រ និងចំណេះដឹងទូទៅទៅដល់ក្មេងៗ ក្នុងភូមិដោយមិនគិតថ្លៃ ឱ្យមានចំណេះវិជ្ជាក្លាយជាទំនងស្នងឬស្សីរបស់សង្គមជាតិ នាថ្ងៃអនាគត។

ក្នុងឱកាសនោះដែរ លោកប្រធានសាខាខេត្ត ក៏បានផ្តាំផ្ញើទៅដល់ក្មួយៗទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងពូកែ និងមានចំណេះដឹងពិតប្រាកដ ហើយត្រូវស្កាប់ការពន្យល់របស់លោកគ្រូអ្នកគ្រូព្រោះមានតែចំណេះដឹងនេះហើយដែលកែប្រែវាសនាក្មួយៗឱ្យក្លាយជាធនធានមនុស្សដ៏ចាំបាច់សម្រាប់សង្គមជាតិ និងគ្រួសារ ហើយអ្វីដែលសំខាន់ទៀតនោះ គឺក្មួយៗត្រូវប្រែក្លាយខ្លួនឯង ទៅជាកូនល្អ មិត្តល្អ និងសិស្សល្អ។

ជាមួយគ្នានេះដែរ លោកគ្រូ គឹម នី ដែលជាជនពិការជើងទាំងសខាង ក៏បានបង្ហាញទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបាននូវបន្ទប់សិក្សាចំនួន២នេះ ក្រោមការជួយផ្ដួចផ្ដើម សាងសង់ដោយលោក កែវ វ៉ាន្នី និងក្រុមការងារទាំងអស់ របស់ចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ ក៏ដូចជាសប្បុរសជនដទៃទៀត ដែលបានចូលរួមចំណែល ក្នុងការកសាងបន្ទប់សិក្សា២នេះឡើង ព្រមទាំងបានបំពាក់នូវសម្ភារៈ តុរៀន ក្ដារខៀន និងកង្ហារផងដែរ ដើម្បីឱ្យក្មេងៗ មានបន្ទប់សិក្សាមួយត្រឹមត្រូវ ។

សម្ភារៈដែលបាននាំយកមកប្រគល់ជូននាឱកាសនោះ សិស្ស ចំនួន ១៥០នាក់ ដោយម្នាក់ៗ ទទួលបាន៖ សៀវភៅ ០៣ ក្បាល ប៊ិច ០២ដើម ខ្មៅដៃ ០១ដើម ប្រដាប់ចិតខ្មៅដៃ ០១ ថវិកា ៥០០០រៀល។

ដោយឡែកលោក គឹម នី គ្រូបង្រៀនជនពិការ ផ្ដល់ជូនថវិកាលើកទឹកចិត្ត ១,០០០,០០០រៀល, អង្ករ ១៥០គីឡូក្រាម ត្រីខ ០៣យួរ ទឹកសុទ្ធ ០៣កេស ទឹកក្រូច ០៣កេស មីម៉ាៗ ៣កេសទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ខ្ទឹម ០១គីឡូ និងស្ករស ០១គីឡូ។ និងបានផ្ដល់ជូនគ្រូស្ម័គ្រចិត្ត ០២នាក់ ក្នុងម្នាក់ៗ ថវិកា ១០០,០០០រៀល ជូនលោកមេភូមិ និងប្រជាការពារម្នាក់ៗ ៥០,០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង