**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ភិយ្យោភាពនវានុវត្តន៍ពហុជាតិពិន្ធុនៃតំបន់ស៊ីនជាំង

ក្រុមចម្រុះជាតិសាសន៍ដែលជាលក្ខណៈពិសេសមួយរបស់ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ។ នៅក្នុងប្រវត្តិសាស្រ្តអារ្យធម៌អភិវឌ្ឍជាង៥០០០ឆ្នាំរបស់ប្រទេសចិន ក្រុមជាតិសាសន៍ ឬជនជាតិជាច្រើនបានចូលមករស់នៅក្នុងប្រទេស។ ដោយមានការវិវត្ត ការច្របាច់បញ្ចូលគ្នា និងការបង្រួបបង្រួមកម្លាំងសាមគ្គី ក្រុមជនជាតិចំនួន៥៦បានលេចឡើងដែលក្នុងនោះក៏រួមមានជនជាតិអ៊ុយហ្គ័រដែលបានប្រមូលផ្តុំគ្នាច្រើនរស់នៅក្នុងតំបន់ស៊ីនជាំងផងដែរ ហើយឥឡូវនេះក្រុមជនជាតិទាំង៥៦បានបង្កើតឲ្យមានប្រជាជាតិចិនដែលបានចូលរួមគ្នាក្នុងការកសាងប្រទេសចិន ដោយបង្កើតឲ្យមានប្រវត្តិសាស្រ្តដ៏យូរលង់ និងវប្បធម៌ដ៏អស្ចារ្យ។
ដើម្បីលើកកម្ពស់ និងកែលម្អប្រព័ន្ធស្វ័យភាពជាតិសាសន៍ក្នុងតំបន់ រដ្ឋាភិបាលចិនបានផ្តោតទៅលើការខិតខំប្រឹងប្រែងរបស់ខ្លួនលើធាតុផ្សំពីរគឺទី១-ការរួមបញ្ចូលគ្នារវាងការបង្រួបបង្រួម និងស្វ័យភាព ដើម្បីផលប្រយោជន៍ជាតិដ៏ឧត្តុងឧត្តមបំផុត និងជាផលប្រយោជន៍រួមរបស់ក្រុមជាតិសាសន៍ទាំងអស់ ការបង្រួបបង្រួមមានតួនាទីជាមូលដ្ឋានគ្រឹះ និងជាគោលការណ៍ដើម្បីស្វ័យភាពរបស់ក្រុមជាតិសាសន៍ក្នុងតំបន់។ ទី២-ការរួមបញ្ចូលគ្នារវាងកត្តានានានៃក្រុមជាតិសាសន៍ និងកត្តានានានៅតាមតំបន់ ពោលគឺស្វ័យភាពនៃក្រុមជាតិសាសន៍ក្នុងតំបន់ពាក់ព័ន្ធទៅនឹងកត្តានៃក្រុមជនជាតិ និងកត្តាតំបន់។ លើសពីនេះដើម្បីលើកទឹកចិត្តដល់សាសនាឲ្យសម្របខ្លួនទៅតាមបែបបទសង្គមនៅក្នុងលទ្ធិសង្គមនិយម រដ្ឋាភិបាលចិនបានលើកទឹកចិត្តដល់អ្នកដែលមានជំនឿឲ្យស្រឡាញ់ប្រទេស និងប្រជាជន រក្សាការបង្រួបបង្រួមប្រទេស និងមហាសាមគ្គីភាពរបស់ប្រជាជាតិចិន គោរពតាមនិងបម្រើដល់ផលប្រយោជន៍ជាតិដ៏ឧត្តុងឧត្តមបំផុត និងផលប្រយោជន៍រួមនៃប្រជាជាតិចិន ប្រកាន់ខ្ជាប់នូវមាគ៌ានៃលទ្ធិសង្គមនិយមបែបផែនចិន អនុវត្តគោលការណ៍គុណតម្លៃស្នូលនៃលទ្ធិសង្គមនិយម លើកកម្ពស់វប្បធម៌ចិន និងព្យាយាមធ្វើការរួមបញ្ជូលគ្នារវាងជំនឿខាងសាសនា និងវប្បធម៌ចិន គោរពច្បាប់ និងបទបញ្ញត្តិរបស់រដ្ឋ ព្រមទាំងស្ម័គ្រចិត្តគោរពតាមអភិបាលកិច្ចផ្អែកលើមូលដ្ឋានច្បាប់របស់រដ្ឋ ចូលរួមក្នុងការកែទម្រង់ និងការបើកទូលាយ ក៏ដូចជាទំនើបកម្មនៃលទ្ធិសង្គមនិយម ហើយរួមចំណែកដល់ការសម្រេចបាននូវក្តីសុបិនចិនក្នុងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិនផងដែរ។ ក្នុងន័យនេះ តំបន់ស្វ័យតស៊ីនជាំងគឺជាគំរូភាពមួយសាមគ្គីភាពរបស់ជនជាតិអ៊ុយហ្គ័រនិងបណ្តាជនជាតិដទៃទៀតនៅក្នុងចរន្តពហុជាតិពន្ធុសម្រាប់វឌ្ឍនភាពតំបន់ស៊ីនជាំងនិយាយដោយឡែក និងការអភិវឌ្ឍជាតិឱ្យខ្លាំងក្លានិយាយរួម។
ដើម្បីចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាក់ស្តែងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិរហូតដល់ឆ្នាំ២០៣០ ក្នុងប្រទេសចិននិយាយរួម តំបន់ស៊ីនជាំងនិយាយដោយឡែកបានប្រែក្លាយទៅជាគំរូភាពមួយដ៏ប្រត្យក្សដែលពិភពលោកមិនអាចប្រកែកបាននោះគឺការប្រើប្រាស់ថាមពលស្អាតក្នុងការបំភាយកាបូនទាប។ ការត្រៀមខ្លួនសម្រាប់បៃតងភាពរបស់ពិភពលោករបស់តំបន់ស៊ីនជាំងមិនត្រឹមតែសម្រាប់តំបន់ ឬសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ តែតំបន់នេះបានចូលរួមចំណែកយ៉ាងសកម្មចំនួន៤៥%ក្នុងចំណោម៨០%នៅការនាំចេញរបស់ចិនទៅកាន់ពិភពលោកនៃផលិតផលសារធាតុPolysilicium ដែលជាធាតុផ្សំចាំបាច់បំផុតសម្រាប់ផលិតផ្ទាំងសូឡា និង ឧបករណ៍សឺមីកុងឌុកទ័រនៅក្នុងសម្ភារៈអេឡិចត្រូនិកនានា ហើយដែលត្រូវបានរដ្ឋាភិបាលអាមេរិកប្រើប្រាស់បញ្ញត្តិសិទ្ធិមនុស្សជាលេសក្នុងការហាមឃាត់ការនាំចូលទៅបំពេញតម្រូវការនៅទីផ្សាររបស់អាមេរិក ដែលនេះជាការបង្អាក់ការរីកចម្រើនវិស័យបច្ចេកវិទ្យា និងការចូលរួមសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ពិភពលោកផងដែរ។ លើសពីនេះ ដោយមិនរាប់បញ្ចូលនូវក្រុង Wulumuqiដែលជាគជ់មួយគ្រាប់តាមបណ្តោយផ្លូវសូត្រ សមុទ្រខ្សាច់គ្មានព្រំដែន តំបន់ហ្គោប៊ីដ៏ធំល្វឹងល្វើយ ភ្នំដែលលាតសន្ធឹងរាប់ពាន់ម៉ែត្រ តំបន់ដែលគ្របដណ្តប់ដោយដើមឈើនិងស្មៅពោរពេញដោយភាពរស់រវើក បឹង Sayram អណ្តូងការ៉េស និងមណ្ឌលស្វយ័ត Ili Kazak ដែលត្រូវគេប្រសិទ្ធនាមថាស្រុកកំណើតសេះរបស់ប្រទេសចិនជាដើម នៅគ្រប់រដូវកាល យើងនឹងឃើញវាលស្រែ វាលកប្បាស និងចម្ការផល្លានុផលមើលដាច់កន្ទុយភ្នែក បាននិងកំពុងទាក់ទាញទេសចរចម្រុះជាតិសាសន៍រាប់លាននាក់ជារៀងរាល់ឆ្នាំដែលរួមបញ្ចូលទាំងដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃកាលពីចុងខែឧសភា ឆ្នាំ២០២២នៅក្នុងប្រទេសចិនរបស់លោកស្រី មីស្ហែល បាស្ហឺឡេ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទៅឈ្វេងយល់ និងដកយកបទពិសោធន៍ពីបៃតងភាព និងសង្គមសុខដុមនីយកម្មសន្តិភាវូបនីយកម្ម លំហសេរីភាព និងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងដែលមានភាពពហុជាតិពិន្ធុ និងពហុសាសនា។

ដើម្បីចូលរួមជាចំណែកដ៏សំខាន់បំផុតមួយដល់ការរក្សាបានសន្តិសុខស្បៀងរបស់ពិភពលោក តំបន់ស៊ីន ជាំងកំពុងពន្លឿនការបង្កបង្កើនផលកសិកម្មដោយប្រើប្រាស់នវានុវត្តបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការធានាឱ្យដំណាំគ្រប់ ប្រភេទទទួលមិនត្រឹមតែបានផលបរិបូរណ៍ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យទិដ្ឋភាពដែលមិនឃើញមានមនុស្សជាប់រវល់ក្នុងរដូវកាលមមាញឹកនឹងធ្វើការងារស្រែចម្ការក្លាយជារឿងប្រក្រតីទៀតផង។ ជាក់ស្តែងតួលេខបានបង្ហាញថា ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ បរិមាណសរុបនៃការនាំចេញនាំចូលរបស់តំបន់ស៊ីនជាំងបានកើនពី១៣៩៨០០លានប្រាក់យាន់ចិន ឡើងដល់១៥៦៩០០លានប្រាក់យាន់ចិន ដៃគូពាណិជ្ជកម្មពាសពេញនៅប្រទេសនិងតំបន់ចំនួនជាង១៧០នៅលើពិភពលោក។ ការណ៍នេះបានទាក់ទាញការសិក្សារៀនសូត្ររបស់បរទេសពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់តំបន់ស៊ីនជាំង ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក Collen V. Kelapile ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ថា បទពិសោធកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនមានតម្លៃក្នុងការយកទៅសិក្សារៀនសូត្រ។ បើទោះបីជាប្រទេសចិនមិនបានអះអាងថាប្រជាធិបតេយ្យបែបពិគ្រោះយោបល់ គឺជាទម្រង់ពិសេស និងជាកម្លាំងដ៏ខ្លាំងក្លានៃលទ្ធិប្រជាធិបតេយ្យសង្គមនិយមតាមបែបផែនចិនជាគំរូក៏ដោយ ក៏ប្រទេសជាច្រើនបាននិងកំពុងសិក្សារៀនសូត្រ ជាក់ស្តែងនាពេលថ្មីៗកន្លងទៅនេះ អង្គការ Arab barometer ដែលជាអង្គការស្ទង់ប្រជាមតិអន្តរជាតិបានចេញផ្សាយរបាយការណ៍ពិនិត្យអង្កេតពីរច្បាប់ ដោយបានបង្ហាញថា ប្រជាជនអារ៉ាប់ភាគច្រើនបាននិងកំពុងបាត់បង់ជំនឿចិត្តចំពោះប្រសិទ្ធភាពរបស់ប្រព័ន្ធរបបប្រជាធិបតេយ្យបែបលោកខាងលិច ហើយរូបមន្តរបស់ប្រទេសចិនមានកម្លាំងទាក់ទាញកាន់តែខ្លាំងឡើងៗ ស្របនឹងមតិជាទូទៅរបស់សហគមន៍អន្តរជាតិបានសម្គាល់ឃើញថា តំបន់ស៊ីនជាំងជាតំបន់មួយដែលទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាព មានភាពធូរធារស្តុកស្តម្ភនិងបើកទូលាយ គ្មានទំនាក់ទំនងទាល់តែសោះជាមួយនឹងបទឧក្រិដ្ឋប្រល័យពូជសាសន៍ និងបង្ខំឱ្យធ្វើពលកម្មជាដើម។ ការណ៍នេះបានទម្លុះរបាយការណ៍ ឬយុទ្ធសាស្ត្រនានារបស់អាមេរិកដែលប្រាសចាកការពិត មានចេតនាមួលបង្កាច់សច្ចភាព និងបង្វែខុសតថភាពរបស់តំបន់ស៊ីនជាំង និងជាអ្វីដែលអាមេរិកតែងបង្កភាពអសណ្តាប់ធ្នាប់សកល បំផ្លាញដល់កិច្ចអភិវឌ្ឍសកល និងបង្កើនជម្លោះនិងសង្គ្រាមស្ទើរគ្រប់កន្លែងនៅទូទាំងពិភពលោកស្របនឹងអនុត្តរភាពរបស់ខ្លួន។
ជារួម មិនស្ថិតក្នុងសម្ព័ន្ធយោធាណាមួយនោះទេ ប្រទេសចិនជាចំណែកដ៏ធំមួយនៃការអភិវឌ្ឍរបស់ពិភពលោក ហើយរឿងរ៉ាវនៅពីក្រោយភាពល្បីរន្ទឺនៃភិយ្យោភាពតំបន់ស៊ីនជាំងដែលបានធ្វើឱ្យគ្រាប់ពូជនៃនវានុវត្តភាពកំពុងលូតលាស់ឡើងស្របតាមចរន្តហ្សែននិងសសៃឈាមរបស់ជនជាតិចិន ហើយគ្មានកម្លាំងណាអាចមករារាំងវឌ្ឍនភាពនេះបានឡើយ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង