សម្ដេចតេជោ បញ្ជារឱ្យមេបញ្ជាការអង្គរក្សស្នើរបណ្តេញសាន ប៊ុនធឿន ចេញពីក្របខណ័្ឌកងទ័ព
ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជារឱ្យមេបញ្ជាការអង្គរក្សស្នើរបណ្តេញសាន ប៊ុនធឿន ចេញពីក្របខណ័្ឌកងទ័ព។
តាមរយៈហ្វេសប៊ុក នារសៀលថ្ងៃទី២១ ខែសីហានេះ សម្ដេចបានសរសេរយ៉ាងដូច្នេះថា “ចរិត្តពាលរបស់សាន ប៊ុនធឿនប្រាកដជាមិនអាចកែប្រែបានឡើយ។ដើម្បីជួយដល់សាន ប៊ុនធឿននិងប្រពន្ធកូនខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។
ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិត្តមនុស្សនេះកែមិនឡើងឡើយ។ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជារឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញសាន ប៊ុនធឿនចេញពីក្របខណ័្ឌកងទ័ព”៕