**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវាក់សាំងកូវីដ-១៩ដូសជំរុញ ឲ្យបានគ្រប់ៗគ្នា

 

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវាក់សាំងកូវីដ-១៩ ដូសជំរុញ ឲ្យបានគ្រប់ៗគ្នា។

ការអំពាវនាវបែបនេះធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ខណៈដែល ឯកឧត្តម អ៊ុ អញ្ជើញចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥៣គ្រួសារ មកពីឃុំចំនួន ៥ ក្នុងស្រុកកងមាស រួមមាន៖ ឃុំ ព្រែកកុយចំនួន ១២គ្រួសារ ឃុំបារាយណ៍ចំនួន ១១គ្រួសារ ឃុំសូរគងចំនួន១០ គ្រួសារ ឃុំអង្គរបាន ១០គ្រួសារ និងឃុំពាមជីកង ១០គ្រួសារ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកងមាសទាំងមូល និយាយរួមនិងនិយាយដោយឡែក បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៥៣ គ្រួសារនេះផ្ទាល់តែម្តង ដែលសម្តេច បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ពួកគាត់ ក្នុងអំឡុងពេលប្រទេសរបស់យើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលធ្វើអោយបងប្អូនយើងជួបការលំបាកក្នុងការចេញប្រកបរបបចិញ្ចឹមជីវិត។

ឯកឧត្តមបានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានដោយជោគជ័យ ដោយអនុវត្តការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទាំងកុមារ រហូតដល់មនុស្សចាស់ ដែលជាភាពសមួយសម្រាប់មូលដ្ឋាន ក្នុងការទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវ រួមគ្នាទៅទទួលវាក់សាំង កូវីដ-19ដូសជំរុញ អោយបានគ្រប់ៗគ្នា ជាពិសេសត្រូវអនុវត្តតាមការនែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃជំងឺនេះម្តងមកទៀត និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង