**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឯកឧត្តម គួច ចំរើន៖ ស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ គឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនបានផ្សព្វផ្សាយ

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២ ខណៈលោក ជំនួបពិភាក្សាការងារជាមួយ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គ ការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ឯកឧត្តមបានមានប្រសាសន៏លើកឡើងថា ស្ថាន ភាព ជាក់ស្តែងនៅខេត្តព្រះសីហនុ គឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សព្វផ្សាយ ។

លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិមនុស្សប្រចាំ ប្រទេសកម្ពុជា បានថ្លែងអំណរគុណ ឯឧត្តមអភិបាលខេត្ត ដែលបានឱ្យប្រតិភូរបស់លោក សិក្សាឈ្វេង យល់ អំពីកង្វល់និងបញ្ហាប្រឈមនានាដើម្បីរកវិធីដោះស្រាយឱ្យបានទាន់ពេលវេលាក្នុងនោះមានដូចជាស្ថានភាពសិទ្ធិមនុស្ស, ការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស, ការជួញដូរមនុស្ស, ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត, ការបោក ប្រាស់តាមប្រព័ន្ធអនឡាញ និងស្ថានភាពជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះជាដើម។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន បានជម្រាបជូន លោក វិទិត មុតតាបន ថា កម្ពុជាមានរដ្ឋធម្មនុញ្ញ និង ច្បាប់ជាច្រើនទាក់ទងនឹងសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការ បោកប្រាស់ តាមប្រព័ន្ធអនឡាញជាដើម ហើយធ្វើការប្រយុទ្ធប្រឆាំង ចំពោះបញ្ហានេះផងដែរ។ រាជរដ្ឋាភិ បាលកម្ពុជា មាន ការ ប្តេជ្ញាចិត្តខ្ពស់ប្រឆាំងអំពើទាំងឡាយណាដែលល្មើសនឹងច្បាប់កម្ពុជា និងបទដ្ឋានគតិយុត្ត នានារបស់អន្តរ ជាតិ។លោកបានអះអាងទៀតថាអាជ្ញាធរខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់មិនដែលគេចវេសពីតួនាទីរបស់ខ្លួននោះឡើយ ពោលគឺយើងសហការគ្នាអនុវត្តច្បាប់ និងបង្រ្កាបរាល់បទល្មើសដោយគ្មានការបន្ធូរដៃឡើយ។ ជាមួយ គ្នានេះរដ្ឋបាលខេត្ត សូមស្វាគមន៍ គ្រប់ភាគីពាក់ព័ន្ធ និងបណ្តាស្ថានទូតប្រទេសនានាជាមិត្ត ក្នុងការសហការ ស្វែងរកឬសគល់នៃបទល្មើស ដើម្បីឈានទៅដល់ការបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម គួច ចំរើន បានជម្រាបជូនថា កន្លងមកប្រទេសកម្ពុជា និងប្រទេសថៃមានលំហូរពលករខុសច្បាប់ទៅវិញទៅមក ហើយ មានពលករខ្មែរទៅធ្វើការប្រទេសថៃ និងក៏មានពលករថៃមកធ្វើការនៅប្រទេសកម្ពុជា ពិសេសក្នុងខេត្តព្រះ សីហនុតាមរយៈការអូសទាញដោយខុសច្បាប់។

ឯកឧត្តម គួច ចំរើន បានថ្លែងថា “២០ឆ្នាំមុនពលរដ្ឋខ្មែរជាច្រើននាក់រងការធ្វើទុក្ខបុកម្នេញ ឬជួញដូរ នៅថៃ ម៉ាឡេស៊ី តៃវ៉ាន់ ចិន យើងជាខ្មែរមានការឈឺចាប់។ ដូច្នេះសម្រាប់នៅ កម្ពុជា យើងមិនឱ្យការឈឺចាប់នេះកើតមានទៀតនោះឡើយ”។
កន្លងមកមានការលើកឡើងថា មានករណីចាប់ បង្ខាំងមនុស្សដោយខុសច្បាប់នៅតាមទីតាំងអាជីវកម្មមួយចំនួនក្នុងខេត្តព្រះសីហនុតែពេលសមត្ថកិច្ចចុះទៅដល់គឺអ្នកដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះកំពុងធ្វើការជាធម្មតានិងអ្នកខ្លះទៀតកំពុងសម្រាកលេងទូរស័ព្ទជាដើម។ បន្ទាប់ពីសមត្ថកិច្ចសួរនាំ គឺពួកគេចង់ប្តូរកន្លែងធ្វើការ ទើបប្តឹងសមត្ថកិច្ចថាមានករណីចាប់បង្ខាំង។ ហើយ ករណីខ្លះទៀត គឺដើមបណ្តឹងជាអ្នកផ្សេង ដោយសាម៉ីខ្លួន មិនបានប្តឹងឡើយ ហើយក៏មិនមានករណីចាប់ បង្ខាំង ឡើយគឺពួកគេស្ម័គ្រចិត្តធ្វើការងារជាធម្មតា។ទន្ទឹមនោះក៏មានឧក្រិដ្ឋកម្មគ្រឿងញៀនដែលអាជ្ញាធរខេត្តធ្វើការបង្ក្រាបបានកាលពីពេលថ្មីៗនេះមានចំនួន៨៧១គីឡូក្រាមបង្កឡើងដោយជនបរទេសនៅក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានជជែកពិភាក្សានិងបានឆ្លើយសំណួរជាច្រើនដែលបានចោទសួរឡើងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ដោយសំណួរភាគច្រើនផ្តោតលើបញ្ហាសិទ្ធិមនុស្សការជួញដូរមនុស្សឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេតនិងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម។និងបានលើកឡើងដោយធ្វើការបញ្ជាក់ច្បាស់ៗថាស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុគឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សព្វផ្សាយ ដូច្នេះលោកសំណូមពរដល់ប្រតិភូសូមកត់ត្រាអ្វីដែលជាការពិត និងសូមជូនពរ ដល់ដំណើរទស្សនកិច្ចរបស់ប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រ ទេសកម្ពុជា នៅខេត្តព្រះសីហនុទទួលបានជោគជ័យ និងភាពរីករាយ។ ក្រោយស្តាប់ការពន្យល់បកស្រាយអស់ជាច្រើនម៉ោងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានរីករាយស្វាគមន៍ចំពោះការឆ្លើយតបនឹងសំណួររបស់លោក។

ក្នុងជំនួបនោះ លោក វិទិត មុតតាបន បាន លើកឡើងថាកិច្ចពិភាក្សានេះគឺបានធ្វើឡើងដោយភាពកក់ក្តៅនិងយោគយល់គ្នាទៅវិញទៅមកពាក់ព័ន្ធសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម។

ឯកឧត្តមបន្តថា ដំណើរទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ គឺចង់សិក្សាស្វែងយល់បន្ថែមពីបញ្ហាទាំងនេះ ដើម្បីរៀប ចំដាក់ក្នុងរបាយការណ៍ការងាររបស់លោកក្នុងនៅចុងឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង