រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលថ្មី នៃគណៈអភិបាលខណ្ឌនានា នៃរាជធានីភ្នំពេញ ចំនួន ៨រូប
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលថ្មី នៃគណៈអភិបាលខណ្ឌនានា នៃរាជធានីភ្នំពេញ ចំនួន ៨រូប ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
អភិបាលខណ្ឌចំនួន៨រូបនោះរួមមាន៖១.លោក ហែម ដារិទ្ធិ ២.លោក ធីម សំអាន ៣.លោក សុខ សម្បត្តិ ៤.លោក លឹម សុភា ៥.លោក ថេង សុថុល ៦.លោក សក់ ច័ន្ទកញ្ញារិទ្ធ ៧.លោក កៀង ល័ក្ស និង៨.លោក ជា ខេមា៕