វរសេនីយ៍ឯក ឃួន ភិរុណ ចាត់តាំងកម្លាំងល្បាតការតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងត្រៀម កម្លាំងអន្តរាគមន៍រួចជាស្រេច ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជា ការកងការពារព្រំដែនគោកលេខ ៤០២ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានបន្តតាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្រ្ត និង ល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវនិងមួយផ្នែកទៀត ដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជា ការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ក្នុងការត្រៀមចុះជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងយថាហេតុផ្សេងៗ កម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ័ឯក ឃួន ភិរុណ មេកងការពារព្រំដែនគោកលេខ៤០២ បានប្រុងប្រៀបជាស្រេចនូវកងកម្លាំងអន្តរាគមន៍នៅហ្នឹងកន្លែងរងចាំបទបញ្ជា ក្នងការចុះជួយរាល់យថាហេតុនានា ក្នុងភូមិសាស្រ្តទទួលខុសត្រូវ របស់ខ្លួន ៕
ឃួន ភិរុណ
