**ក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ទូទាំងខេត្តបន្ទាយមានជ័យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**សូមប្រុងប្រយ័ត្ន!!! Scam Alert! សូមកុំចុចលើតំណរភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលគ្មានប្រភពមិនច្បាស់លាស់**ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំមន្រ្តីក្រសួងធម្មការនិងសាសនា រៀបចំពិធីទូងស្គរអបអរសាទរក្នុងឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន២៤វត្ត នៅក្នុងខេត្តស្វាយរៀង**អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមប្រារព្ធ ពិធីបញ្ចុះបឋម សិលា បើក ការដ្ឋានសាងសង់អគារសិក្សា ជាអំណោយ របស់សមាគមឧកញ៉ាកម្ពុជា**រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី៖ វិសាលភាពនៃការងាររបស់ ក្រសួង មានទំហំធំធេងហើយ ការងារដែល ធ្លាប់ធ្វើពីមុនមកដល់បច្ចុប្បន្ន ក៏កាន់តែមានទំហំធំធេងជាងមុនទៅទៀត**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស នាចុងខែកក្កដាខាងមុខ**លោក ដូណាល់ ត្រាំ បាននិយាយការពារវិធានការឆ្លើយតប របស់រដ្ឋាភិបាលនិងរបស់រដ្ឋ ចំពោះគ្រោះទឹកជំនន់ដ៏ប្រល័យនៅរដ្ឋ Texas ស្របពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់ តំបន់ Texas Hill Country ជាទីដែលមនុស្សយ៉ាងហោច១២០នាក់ បានបាត់បង់ជីវិត**ការវាយប្រហារតាមផ្លូវអាកាសទៅលើវត្តព្រះពុទ្ធមួយកន្លែងក្នុងតំបន់សាហ្គាំង ភាគកណ្តាលប្រទេសភូមា បានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់**អាមេរិកប្រកាសដាក់ទណ្ឌកម្មជាលើកដំបូង ប្រឆាំងប្រធានាធិបតីនៃប្រទេសគុយបា គឺលោក Miguel Diaz-Canel ក្នុងអ្វីដែលទីក្រុងវ៉ាស៉ីនតោនចោទប្រកាន់ថា ជាអំពើឃោរឃៅនៃរបបដឹកនាំគុយបាចំពោះប្រជាជនគុយបា**អាល្លឺម៉ង់ មានផែនការទិញយន្តហោះចម្បាំង F-35 ១៥គ្រឿងបន្ថែមទៀត**ក្រសួងធម្មការ ណែនាំឱ្យរៀបចំវាយគង ទូងស្គរអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកន អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ការដាំដើមឈើ គឺការដាំក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ!**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតី អបអរសាទរខួបអនុស្សាវរីយ៍ទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលប្រជុំ និងសមិទ្ធផលនានា ក្នុងស្នាក់ការគណបក្សឃុំទួលខ្ពស់ និងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំទួលខ្ពស់ ស្រុកទឹកផុស**ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពជួរមុខឈរជើងតាមព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តគម្រោងបង្កេីតរោងចក្រចំនួន ៤បន្ថែមទៀត ដែលមានទុនវិនិយោគ ១៧លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងបង្កេីតរោងចក្រចំនួន ៤បន្ថែមទៀត ដែលមានទុនវិនិយោគ ១៧លានដុល្លារ ព្រមទាំងអាចបង្កេីតឱកាសការងារជិត ៣ពាន់កន្លែង។

យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ សីហានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣២៨កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “Xing Gang Wood Industry (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។

២- “Zhejiang Jeni Furniture Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ,ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៤០០នាក់។

៣- “FF.LL (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨៣០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង