អាជ្ញាធរបន្តប្រមូលជនញៀនគ្រឿងញៀន ជនមានសតិមិនគ្រប់ ជនអនាថា នៅក្នុងក្រុងបាត់ដំបង ដើម្បីបញ្ជូនទៅកន្លែងថ្មីសម្រាប់ផ្ដល់ឱកាសកសាងជីវិតថ្មី

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បន្តធ្វើការប្រមូលជនញៀនគ្រឿងញៀន ជនមានសតិមិនគ្រប់ ជនអនាថា នៅក្នុងក្រុងបាត់ដំបង ដើម្បីបញ្ជូនទៅកន្លែងថ្មីសម្រាប់ផ្ដល់ឱកាសកសាងជីវិតថ្មី។
ការចុះប្រមូលនេះធ្វើឡើងក្រោមបទបញ្ជារបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដោយក្នុងគោលបំណងដើម្បីបញ្ជូនជនទាំងនោះ ទៅមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹមបវេល និងមួយចំនួនទៀតបញ្ជូនទៅមជ្ឈមណ្ឌលនីតិសម្បទាខេត្តកណ្ដាល ដើម្បីផ្ដល់ឱកាសដល់ពួកគាត់ក្នុងការកសាងជីវិតថ្មី និងដើម្បីឱ្យសណ្ដប់ធ្នាប់ក្នុងក្រុងបាត់ដំបងមានសណ្ដាប់ធ្នាប់ល្អ និងមានសុវត្ថិភាព មិនប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាសុវត្ថិភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបង ។
គួរបញ្ជាក់ផងដែរថា ការប្រមូលជនទាំងនោះ គឺជាការប្រមូលលើកទី៣ហើយ ហើយនឹងបន្តសកម្មភាពប្រមូលពួកគាត់ជាបន្តបន្ទាប់ទៀត៕

