**សមាជិក ប.ស.ស. អាចចុះបញ្ជីតាមរយៈ កម្មវិធីទូរសព្ទដៃដោយខ្លួនឯង និងមានភាពងាយស្រួលជាងមុន**ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារឱ្យសាធារណជនចូល​ទស្សនា​នៅថ្ងៃទី២១ ខែកញ្ញា ក្នុង​ក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប**កម្ពុជា និងចិន បង្ហាញជំហររួមគ្នា បន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន**រដ្ឋមន្ត្រីសាធារណការ៖ រាជរដ្ឋាភិបាល កំណត់យកវិស័យយានយន្តអគ្គិសនីជាវិស័យមួយ ក្នុងការរួមចំណែកជំរុញសន្ទុះ ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល**ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្វើបទ​បង្ហាញ​​​ជូន​ឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់**ក្រុមហ៊ុនយក្ស ផលិតគ្រឿងអេឡិកត្រូវនិករបស់ជប៉ុន «មីនេបៀ-Minebea» នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ កញ្ញា ខាងមុខនេះ**រថយន្ដដឹកលើសទម្ងន់ ០៣គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក ០១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង**ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លី បានស្រកអស់ហើយ**ជប៉ុន រីករាយសហការ លើការងារជំរុញនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា មកកាន់ប្រទេសជប៉ុន**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំខែសីហា និងលើកទិសដៅការងារបន្ត**ក្រុមហ៊ុនធំៗចំនួន៧ ប្រកាសផ្តល់ឱកាសការងារ ២៧៤កន្លែងសម្រាប់យុវជន ក្នុងវេទិកាការងាររបស់ NEA នៅថ្ងៃស្អែកនេះ**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តល់អនុសាសន៍គន្លឹះ ៨ចំណុច ដើម្បីបន្តសម្រួច និងកែលម្អវិធីសាស្ត្របង្រៀន ឱ្យកាន់តែល្អប្រសើរឡើង**ធនាគារកណ្តាល៖ GDP របស់បារាំងនឹងកើនឡើង ១.១% ក្នុងឆ្នាំ២០២៤**បុគ្គលិកអប់រំកម្ពុជា ៦រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ភាសាចិន និងវប្បធម៌សម្រាប់មន្ត្រីអប់រំពីបណ្តាប្រទេសខែ្សក្រវាត់មួយ-ផ្លូវមួយ នៅចិន**មហាសន្និបាត UN កំពុងពិចារណាលើសេចក្តីព្រាងសេចក្តីសម្រេចដែលដាក់ដោយប៉ាឡេស្ទីន**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និងជាង ២,៨០០នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅលីបង់**អភិបាលខេត្តកណ្ដាល ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក**វេទិកាពហុភាគី ស្តីពីការភ្ជាប់ទំនាក់ទំនង រវាងក្រុមកសិករផលិតបន្លែ និងអ្នកប្រមូលទិញ/អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងការអនុវត្តកសិកម្មល្អ CamGAP**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្ត បានមូលមតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមកាន់បិណ្ឌនៅវត្តសិលាអណ្តែត (ហៅវត្តចង្ហា)  **រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ដោយជិះមិនបង់ប្រាក់

ធនាគារ វីង (ខេមបូឌា) ម.ក សម្ពោធជាផ្លូវការ សាខាក្រុងព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ វីង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសា ភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធជាផ្លូវការធនាគារ វីង (ខេមបូឌា) ម.ក សាខាក្រុងព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុង ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ការបើកដំណើរការធនាគារ វីង សាខាក្រុងព្រះសីហនុ ដែលបានជ្រើសរើសយកក្រុងព្រះសីហនុជាទីតាំងថ្មីនៃការពង្រីកសាខាធនាគារ វីង នេះជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវសមស្របតាមបរិបទនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសេវាហិរញ្ញវត្ថុក្នុងខេត្តព្រះសីហនុ និងបានជំរាបជូនពីកត្តាភូមិសាស្រ្ត និងវិទ្យាសាស្ត្រខេត្តព្រះសីហនុ នៅ ក្នុងចក្ខុវិស័យនៃការរៀបចំដែនដីខេត្តឆ្នាំ២០៣០ គឺរៀបចំ និងអភិ វឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ ឆ្នេរសមុទ្រកម្ពុជា តាមរយៈទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរ ជាតិ មជ្ឈមណ្ឌលកំណើនជាតិមានទំនាក់ទំនងទីផ្សារអាស៊ាន និងទី ផ្សារសកលលោក និងជាមជ្ឈ មណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។ ផ្អែកតាមចក្ខុ វិស័យនេះ ការអភិវឌ្ឍសេវាហិរញ្ញ វត្ថុនៅខេត្តព្រះសីហនុ គឺជាតម្រូវ ការចាំបាច់ ដើម្បីគាំទ្រដល់ដំណើរ ការអភិវឌ្ឍពាណិជ្ជកម្មនៅលើមូល ដ្ឋានជីវភាពរស់នៅឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ។ បច្ចុប្បន្នផ្នែកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបោះទីតាំងក្នុងខេត្តព្រះសីហនុរួមមាន សាខាធនាគារ ពាណិជ្ជ មាន ២៦សាខា, សាខាធនាគារឯកទេសមាន ០២សាខា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន ១០គ្រឹះស្ថាន ក្រុមហ៊ុន ភតិសន្យា ០៣ក្រុមហ៊ុន។

ឯកឧត្តម អភិបាលរងខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែង អំណរគុណធនាគារជាតិ នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការ កំណត់ និងដឹកនាំគោលនយោ បាយរូបិយវត្ថុសំដៅរក្សាស្ថិរភាពថ្លៃ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋ កិច្ច និងហិរញ្ញវត្ថុនៅព្រះរាជាណា ចក្រកម្ពុជា។ ក្នុងនាមរដ្ឋបាលខេត្ត យើងខ្ញុំជឿជាក់ថា វត្តមានសាខាធនាគារ វីង នៅក្រុងព្រះសីហនុ និងជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចខេត្តព្រះសីហនុ កាន់ តែរីកចម្រើនថែមមួយកំរិតទៀត តាមរយៈសេវាកម្មធនាគារ វីង និងជួយសម្រួលដំណើការសេវាកម្មហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងក្រុម ហ៊ុនអាជីវកម្មសាជីវកម្មនានាឱ្យពួក គេអាចប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេកាន់តែលឿនប្រកបដោយការជឿជាក់ មានប្រសិទ្ធិភាព និងធានាបានសុវត្ថិភាពខ្ពស់។ សូមជូនពរដល់ដំណើរប្រតិបតិបត្តិការរបស់ធនាគារ វីង សាខាក្រុងព្រះសីហនុ ប្រកបដោយភាពរីកចម្រើនជោគ ជ័យដ៏ត្រចេះត្រចង់ និងទទួលបាន ការគាំទ្រពីអតិថិជន និងប្រជាពល រដ្ឋកាន់តែច្រើន ដើម្បីប្រែក្លាយជាកាលានុវត្តភាពបំរើសេវាហិរញ្ញវត្ថុមួយដ៏សំខាន់ក្នុងការរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស កម្ពុជា ជាពិសេសខេត្តព្រះសីហនុ សម្រាប់ទស្សវត្ស៍ថ្មីនេះ។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយលត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា មាន ប្រសាសន៍បើកសម្ពោធធនាគារ វីង (ខេមបូឌា) ម.ក សាខាក្រុងព្រះ សីហនុជាផ្លូវការនាពេលនេះ ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារ ជាតិ នៃកម្ពុជា ដើម្បីបន្តពង្រីកប្រតិ បត្តិការរបស់ខ្លួននៅទូទាំងប្រទេស ដែលជាសក្ខីភាពមួយបង្ហាញពីការជឿជាក់ពីអតិថិជន។ ហើយធនា គារ វីង បានដើរតួនាទីទទួលខុស ត្រូវក្នុងការបំរើសេវាហិរញ្ញវត្ថុ។ វិស័យធនាគារបានដើរតួនាទីយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋ។ រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យបង្កើនកាលានុវត្តភាពថ្មីនៃម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ ពិសេសរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់និងជំងឺកូវីដ-១៩ ប្រកបប្រសិទ្ធិភាពធ្វើឱ្យកម្ពុជាបើកសេដ្ឋកិច្ច និងបើកប្រទេសឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង