**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

នាយឧត្ដមសេនីយ៍ មាស វីរិទ្ធ៖ ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឱ្យក្លាយទៅជាអ្នកប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឱ្យក្រុម មនុស្សវ័យ ជំទង់ និងកុមារ ក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀត។

នាយឧត្តមសេនីយ៍ បានលើកឡើងបែបនេះ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិតីបើកសិក្ខាសាលាស្តីពី ការរឹតបន្តឹងការហាមឃាត់ ការប្រើប្រាស់ការនាំចូលនិងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) ដែលបានរៀបចំឡើងនៅអគារសាលាមធ្យមសិក្សាវិចិត្រសិល្បះ ភ្នំពេញថ្មី ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) , តំណាងស្ថាប័ន អង្គភាព គយនិងរដ្ឋាករកម្ពុជា នគរបាលប្រឆាំងគ្រឿងញៀន នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នគរបាលអន្តោប្រវេសន៍ កម្មាធិការជាតិប្រឆាំងផលិតផលក្លែងក្លាយ រួមទាំងមន្ត្រីជំនាញជាច្រើនរូប ទៀត។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងដូចនេះថា «ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមមនុស្សវ័យជំទង់ និងកុមារមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ការសាកល្បង ប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឲ្យក្រុមមនុស្សវ័យជំទង់ និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀត នាពេលអនាគត»។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា មានភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាពបណ្ដាលឲ្យញៀន បង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ ការប៉ះពាល់ដល់សុខភាពក្រុមមនុស្សវ័យជំទង់ និងកុមារនេះវាជាការប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់ធនធានមនុស្សរបស់ កម្ពុជា ដែលពួកគេទាំងនោះគឺជាមនុស្សបន្តវេនក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជានាថ្ងៃខាងមុខ។

ឯកឧត្ដមបានបន្ថែមថា បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅពេលប្រើប្រាស់បារីអេឡិចត្រូនិក សារធាតុគីមីនិងជាតិនីកូទីន ត្រូវបានស្រូបចូលទៅក្នុង រាង្គកាយ ហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ អ្នកជំនាញកំពុងព្រមានថា អ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជាច្រើនកំពុងវិវត្តន៍ស្ថានភាពក្នុងអត្រាប្រកាស អាសន្នជាពិសេសនៅវ័យក្មេង។

ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបញ្ជាក់ឱ្យដឹងទៀតថា ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចយ៉ាងណាក្ដី នៅពេលថ្មីៗនេះនៅតែមានការចែកចាយ ការលក់ និងការ ប្រើប្រាស់បារីអេឡិចត្រូនិក (vape) នៅតែមានសកម្មភាពបន្តដដែល ដែលទង្វើទាំងនេះជាការប្រព្រឹត្តបទល្មើសទៅនឹងសេចក្ដីណែនាំរបស់របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ការការប្រើប្រាស់ធ្វើអាជីវកម្ម ការនាំចូល ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច (E-cigarette) តាំងពីឆ្នាំ២០១៤ និងហាមឃាត់ការ ការប្រើប្រាស់ ធ្វើអាជីវកម្ម ការនាំចូលផលិតផល អេចស៍ ធី ភី (HTPs) នៅឆ្នាំ២០២១។

ជាមួយគ្នានោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ក៏បានអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត កងរាជអាវុធហត្ថរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តការចាត់វិធានការឱ្យបានម៉ឺនម៉ាត់លើការប្រើប្រាស់ ការផ្សព្វផ្សាយលក់តាមរយៈបណ្តាញព័ត៌មានសង្គមគ្រប់ទម្រង់ និងការចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់រូបភាព។ ត្រូវកំណត់ទីតាំងចែកចាយ និងកំណត់មុខសញ្ញាអ្នកផ្សព្វផ្សាយលក់តាមទំព័រហ្វេសប៊ុក គេហទំព័រ ប្រព័ន្ធតេលេក្រាម TIK TOK ។ល។ ដើម្បីមានវិធានការ រឹបអូសផលិតផលទាំងនេះ និងព្រមានម្ចាស់ទំនិញទាំងនេះឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង